ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ប្រមូល​ជនអនាថា និង​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ជាង​១០០​នាក់

ប៉ូលិស​ចាប់​ប្រមូល​ជនអនាថា និង​ស្ត្រី​រកស៊ី​ផ្លូវភេទ​បាន​ជាង​១០០​នាក់

ភ្នំពេញ ៖ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​ឱ្យ​មាន​របៀបរៀបរយ​បន្ថែម​ទៀត​នោះ កម្លាំងចម្រុះ​របស់​ខណ្ឌ​ដូនពេញ បាន​បន្តរ​យុទ្ធនាការ​របស់​ខ្លួន ស្ទើរតែ​រៀងរាល់​យប់​ដោយ​ចុះ​ប្រមូល​ជនអនាថា​និង​ស្ត្រី​រក​សុ​ី​ផ្លូវភេ​ទបាន​ជា​ច្រើន​នាក់ ដើម្បី​បញ្ជូន​ទៅ​មន្ទី​សង្គមកិច្ច ។​

​ក្រោយពី​មាន​ការណែនាំ​ក្នុង​កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក គួច ចំរើន​អភិបាលខណ្ឌ​ដូនពេញ ឱ្យ​យកចិត្តទុកដាក់​អំពី​បញ្ហា​សន្តិសុខ​សង្គម​ហើយ​នោះ មន្ត្រី​សមត្ថកិច្ច​អាជា្ញធ​ក្រោម​ឱវាទ ក៏​បាន​អនុវត្តន៍​ការងារ​មួយ​នេះ រហូត​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់ ក្នុង​រយះពេល​១​សប្តាហ៍ ។​

​នាយ​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​វត្ត​ភ្នំពេញ លោក អ៊ុន សំអាត បាន​និយាយថា ក្នុង​រយះពេល​១​សប្តាហ៍​កន្លងមកនេះ គណ​:​បញ្ជាការ​ឯកភាព សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ បាន​ចុះ​ប្រមូល​មនុស្ស​១៤៤​នាក់ ក្នុងនោះ​ស្រី​មាន​១០២​នាក់ ប្រុស​២៩​នាក់ និង​ភេទ​ទី​៣(​ខ្ទើយ​)១៣​នាក់ បញ្ជូន​ទៅ​ទៅ​សង្គមកិច្ច​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕
22-08-201554861 54862 54863

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya