ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​លេងល្បែង​ស៊ីសង​តាម​អន​ឡាញ ២​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​

បង្ក្រាប​លេងល្បែង​ស៊ីសង​តាម​អន​ឡាញ ២​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត​

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១ កម្លាំងចម្រុះ​ចុះ​ប្រតិបត្តិការ បង្ក្រាប​ទីតាំង​ល្បែង ស៊ីសង​ខុសច្បាប់​អន​ឡាញ ចំនួន​២​កន្លែង ស្ថិតនៅ​ចំណុច ក្រោយ​កា​សី​ណូ​ហ្គ្រែ​ន ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត​។​

 

 

១-​ទីតាំង​យីហោ​ឡាក់​គី ដកហូត​បាន​ម៉ាស៊ីន​កុំព្យូទ័រ ចំនួន​១៥​ឈុត ម៉ា​សី​ន​ព្រិ​ន​បុ​ង​២ ម៉ាស៊ីន​រាប់​លុយ​១ កាស្យូ​១ បុ​ង​ចាក់​ភ្នាល់​ប្រើ​ហើយ ៧៣៥​សន្លឹក តារាង​ភ្នាល់​៨​សន្លឹក វិក្កយបត្រ​ប្រើ​ហើយ​១៦៣៦​សន្លឹក ក្រដាស​ព្រី​ន​១២​ដុំ ត្រា​៦ ម៉ា​សី​ន​កាំ​មេ​រ៉ា​១​គ្រឿង យូ​ភី​អេស ២​គ្រឿង វិក្កយបត្រ​មិនទាន់​ប្រើ ៣៨​ក្បាល កៅអី​១២ កង្ហា​២ ទូរទស្សន៍ ១​គ្រឿង ម៉ាក សី​ន​ហ្វា​យៗ ២​គ្រឿង​។ អ្នកលេង​ឈ្មោះ សាយ ឆុន​ខុង​សាវ៉ា​ត់ អាយុ​៤៥​ឆ្នាំ ភេទ​ប្រុស ជនជាតិ​ថៃ ជា​អ្នកលេង​។ ២-​ទីតាំង​ក្រោ​ន ២១៦៨ ដកហូត​បាន​លុយ ១៨៧៧០ បាត បុ​ង​វគ្គ​ភ្នាល់ ៨៨​សន្លឹក ម៉ាស៊ីន​កុំ​ព្យួ​ទ័​រ ៣​ឈុត ម៉ាស៊ីន​ព្រី​ន​បុ​ង ២​គ្រឿង ម៉ាស៊ីន​ហ្វា​យៗ ២​គ្រឿង ត្រា​១ សៀវភៅបញ្ជី​១​ក្បាល ក្បាល​ម៉ូនីទ័រ ៣​គ្រឿង ទូរទស្សន៍ ៣​គ្រឿង និង​អ្នកចាត់ចែង​ល្បែង​ឈ្មោះ ឡោ ចិន្តា អាយុ​២៥​ឆ្នាំ ភេទ​ស្រី ជនជាតិខ្មែរ​៕xg gsxx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya