(តាកែវ)៖ លោកវិរៈសេនីយ៍ទោ អ៊ុំ ចន្ទណារិទ្ធ នាយការិយាល័យមួយរូបនៃ ស្នងការនគរបាលខេត្តតាកែវ ត្រូវបានអ្នកបើកបររថយន្តរបស់លោក ថយរថយន្តបុកស្លាប់ យ៉ាងអាណាចអមធ៌ នៅផ្ទះរបស់លោកក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូចកែវ នៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ លោក អ៊ុ ចន្ទណារិទ្ធ បានចេញទៅកន្លែងផឹកស៊ីជាមួយនឹងមិត្តភក្តិ នៅពេលដែលមកដល់ផ្ទះ កើតហេតុ ជនរងគ្រោះបានចុះពីលើរថយន្ត ដោយឲ្យអ្នកបើករថយន្តរបស់ខ្លួន ថយរថយន្តចូលផ្ទះ ដោយលោកជាអ្នកឲ្យសញ្ញា ពីក្រោយ ពេលនោះអ្នកបើករថយន្ត បានថយក្រោយដោយ មិនមានការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជនរងគ្រោះខ្ទប់នឹងជញ្ជាំង របងធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុម្តង ខណៈអ្នកបើក រត់គេចខ្លួនបាត់៕
» ព័ត៌មានជាតិ » ឡានបើកថយក្រោយជនរងគ្រោះខ្ទប់នឹងជញ្ជាំង បណ្តាលឲ្យស្លាប់