ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » កូនប្រុស​ថៅកែ​អេតចាយ​បាញ់​ប្រពន្ធ​ខ្លួនឯង​រងរបួស​ធ្ងន់​

កូនប្រុស​ថៅកែ​អេតចាយ​បាញ់​ប្រពន្ធ​ខ្លួនឯង​រងរបួស​ធ្ងន់​

​កំពត ៖ កូនប្រុស​ថៅកែ​អេតចាយ យីហោ​ចិន​ខ្មៅ ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បន្តិចបន្តួច ដក​កាំភ្លើង K54 បាញ់ ប្រពន្ធ​ខ្លួនឯង​១​គ្រាប់ ត្រូវចំ​ពីក្រោយ ធ្លាយ​ទៅមុខ រងរបួស​ធ្ងន់​កាលពី​វេលា​១២​ថ្ងៃត្រង់ ទី​២២ ខែសីហា ឆ្នាំ​២០១៥​។​

 

​ជនដៃដល់​ដែល​បាញ់​ប្រពន្ធ​ខ្លួនឯង ឈ្មោះ​លេង សំណាង អាយុ ២៧​ឆ្នាំ លក់​តែ​គុជ រីឯ​ប្រពន្ធ​អ្នករងគ្រោះ ឈ្មោះ​លឹម ស៊ី​វលី អាយុ​២៨​ឆ្នាំ ប្តី​ប្រពន្ធ​រស់នៅ​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​និង​ខេត្តកំពត​។​

 
​ជនដៃដល់​បាន​បាញ់​ចំនួន ២​គ្រាប់ ១​គ្រាប់​បាញ់​ចំ​ប្រពន្ធ​ខ្លួនឯង ពីក្រោយ​បោះដៃផុត ធ្លា​យមក​មុខ​ក្រោម ដោះ​ខាងឆ្វេង និង​១​គ្រាប់​ទៀត បាញ់​នៅ​ខាងក្រៅ​ផ្ទះ​។ ក្រោយពី​ផ្ទុះអាវុធ​ចំនួន ០២​គ្រាប់​រួចហើយ ជនដៃដល់​ក៏​បន្តដំណើរ ឆ្ពោះទៅ​ប៉ុនប៉ង បាញ់​យក​ជីវិត​អ្នកជិតខាង​ម្នាក់ទៀត ប៉ុន្តែ​ត្រូវ​កាំភ្លើង អា​ស្តង់ បាញ់​មិន​ផ្ទុះ ហើយ​ត្រឡប់មក​ចូល​ផ្ទះ​វិញ ខណៈនោះ​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនដៃដល់​បានតែ​ម្តង រួម​នឹង​វត្ថុតាង​ផង នាំយកទៅ​សាកសួរ នៅឯ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត ដើ​ម្បើ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

 
​ប្រពន្ធ​ដែល​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹកនាំ យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ប៉ុន្តែ​ដោយសារ របួសធ្ងន់​ពេក ក៏​ដឹកនាំ​បន្តទៅ​សង្គ្រោះបន្ទាន់ នៅ​ប្រទេស​វៀតណាម​បន្តទៀត​៕xs gssss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya