ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ រួម​នឹង​វត្ថុតាង​ជា​ថ្នាំញៀន នៅ​កន្លែង​ពីរ​ផ្សេងគ្នា​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ឈានចូល ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៥ ។​

 

 

​ជនសង្ស័យ​ទី​១ ឈ្មោះ ហយ ស៊ីណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​តា​ញ៉យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពុង​រោទ៍ ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​នៅមុខ​សាលា ខណ្ឌ​ព្រែក​ព្នៅ តាម​បណ្ដោយ​ផ្លូវ​កប់​ស្រូវ ដកហូត​វត្ថុតាង​រួមមាន ក្រាម​ពណ៌​ស ០១​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​០១, ទូ​សព្ទ ដៃ ម៉ាក ចុច​ពិល​០១ , លុយ​ចំនួន​៧០០០​រៀល ម៉ូតូ​០១​គ្រឿង ម៉ាក​ស្មា​ស់រី​វូ ពណ៌​ខ្មៅ​ស្លាក​លេខ ភ្នំពេញ 1R-20 68 នឹង​វត្ថុតាង​មួយចំនួនទៀត និង​ជនសង្ស័យ​ទី​២ ឈ្មោះ មឿង ម៉ាញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥត មាន​ស្រុកកំណើត​នៅ​ភូមិ​ស្វាយ​ភ្លោះ ឃុំ​ពាម​ជ័រ ស្រុក ពាម​ជ័រ​ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ប្រលាយ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ ព្រែក​ព្នៅ ដកហូត​វត្ថុតាង​រួមមាន ម៉ូតូ​០១​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ អត់​ស្លាក​លេខ អត់​អាវ​ក្រៅ​ទាំងអស់ ,​ទូ​សព្ទ​ដៃ​ម៉ាក​ចុច​ពិល ០២​គ្រឿង​,​លុយ​ចំនួន​៧០០០០​រៀល ។​

 
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​គ្រឿងញៀន អហ រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​បន្ត ៕fsd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya