ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នគរបាល​ខេត្តតាកែវ​សម្រេច​បញ្ជូន​ជនជាតិ​វៀតណាម​៤​នាក់​ក្នុងចំណោម​១១​នាក់​ទៅ​ប្រទេស របស់​ខ្លួន​វិញ​

នគរបាល​ខេត្តតាកែវ​សម្រេច​បញ្ជូន​ជនជាតិ​វៀតណាម​៤​នាក់​ក្នុងចំណោម​១១​នាក់​ទៅ​ប្រទេស របស់​ខ្លួន​វិញ​

​តាកែវ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ត្រី​អ៊ុក សំណាង​ស្នងការ​នគរបាល​ខេត្ត​តាកែវ​នៅ​ថ្ងៃទី​២១​ខែ​សីហា​ឆ្នាំ​២០១៥​លោក​ឧត្ដម​សេនីយ៏​ត្រី​អ៊ុក ច័ន្ទ​កុសល​ស្នងការរង​ទទួលបន្ទុក​ការងារ​អន្តោ​ប្រវេ​ស​ន៏​បាន​ដឹកនាំ​កំលាំង​ការិយាល័យ​អន្តោ​ប្រវេ​ស​ន៏​ចុះ​ត្រួតពិនិត្យ​វត្តមាន​ជនជាតិ​វៀតណាម​នៅ​ចំនុច​ភូមិ​ថ្នល់​បែក​សង្កាត់រ​កា​ក្រៅ​ក្រុង​ដូន​កែវ​និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់​យក​មក​សាកសួរ​។​
​លោក​ឧត្តមសេនីយ៍ត្រី​អ៊ុក ចន្ទ័​កុសល​បាន​អោយដឹង​ថា​ជនជាតិ​វៀតណាម​ទាំង​១១​នាក់​ខាងលើ​ចូលមក​ស្នាក់​នៅ​ធ្វើជា​កម្មករ​សំណង់​ហើយ​ក្រោយពេល​សាកសួរ​ក្នុងចំណោម​ជនជាតិ​វៀតណាម​ទាំង​១១​នាក់​គឺ​មាន​៤​នាក់​មក​ស្នាក់នៅ​ខុសច្បាប់​ចំណែក​៧​នាក់​គឺ​មាន​លិខិតស្នាម​ត្រឹមត្រូវ​។ លោក​បន្ដ​ទៀត​ថា​ជនជាតិ​វៀតណាម​៤​នាក់​ដែល​ស្នាក់​នៅ​ខុសច្បាប់​មានឈ្មោះ​១​ឈ្មោះ​ង្វៀង តាន​ឡឹ​ក​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ២​ឈ្មោះ​ង្ចៀង មិន​ថុន​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​៣​ឈ្មោះ​ង្វៀង មិន​ក្វាង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​៤​ឈ្មោះ​ង្វៀង វ៉ាន់​មើ​ន​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​អ្នក​ទាំង​៤​ចូល​តាម​ច្រក់​អន្តរជាតិ​ភ្នំ​ដិន​។ ប្រភព​ដដែល​បាន​បន្ដទៀតថា​ចំណែក​ជនជាតិ​វៀតណាម​៧​នាក់​ដែល​ចូលមក​ស្នាក់​នៅ​ស្រប​ច្បាប់​ត្រូវបាន​ដោះលែង​និង​បន្ត​អោយ​ស្នាក់​នៅ​ដដែល​ចំណែក​ជនជាតិ​វៀតណាម​៤​នាក់​ដែល​មក​ស្នាក់នៅ​មិន​ស្រប​ច្បាប់​ត្រូវបាន​កំលាំង​ជំនាញ​សម្រេច​បញ្ជូន​ទៅ​ប្រទេស​គេ​វិញ​៕11880588_419639104887852_1809622043013916373_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya