ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » រាយ​ខ្សែលួស​ឆក់​ការពារ​ចោរលួច​មាន់​-​ទា បែរ​ឆក់​អ្នកជិតខាង​ស្លាប់​ម្នាក់​

រាយ​ខ្សែលួស​ឆក់​ការពារ​ចោរលួច​មាន់​-​ទា បែរ​ឆក់​អ្នកជិតខាង​ស្លាប់​ម្នាក់​

​ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​សាលាស្រុក​ថ្មពួក​ម្នាក់ ព្រោះតែ​ខឹង​ចោរ​ចូល​លួច​មាន់​-​ទា​ក្នុង​ដីឡូត៍​របស់ខ្លួន​ញឹកញាប់​ពេក ក៏បាន​រាយ​ខ្សែលួស​ព័ទ្ធជុំវិញ​មាន​ចរន្ត​អគ្គីសនី ក៏​បណ្តាលឱ្យ​ឆក់​មនុស្ស​ម្នាក់​ស្លាប់​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ សីហា ២០១៥ ស្ថិតនៅក្នុង​ដីឡូត៍​ក្នុងភូមិ​ឯកភាព ឃុំ​គំរូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

 

​ជនរងគ្រោះ​ឈ្មោះ​សាំង ម៉ៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឯកភាព ឃុំ​គំរូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ជា​អ្នកជិតខាង​ម្ចាស់​ដីឡូត៍​របស់​ឈ្មោះ​សេង គន្ធ ហៅ​ស៊ុយ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយគ្នា​។ ក្រោយពី​ទទួល​នេះ កម្លាំង​នគរបាល​ស្រុក​បាន​បង្កើត​គណៈកម្មកា​រ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច័​លើ​សាកសព មាន​ស្លាម​ស្នាម​ខ្លោច​នៅលើ​ដងខ្លួន និង​ដៃជើង​របស់​ជនរងគ្រោះ ។ តាម​ការសន្និដ្ឋាន ការស្លាប់​របស់​ជនរ​ង​គ្រោះ គឺ​ដោយសារតែ​ឆក់​ខ្សែ ។​

 

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ ម្ចាស់​ដីឡូត៍​មិន​ព្រម​សារភាព​ពី​កំហុស​របស់ខ្លួន ដែល​លួច​ដាក់​បង្កៃ​ខ្សែភ្លើង​ត​ភ្ជាប់​នឹង​ខ្សែលួស​នោះទេ​៕gsa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya