ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » គ្រាន់​ជិះ​ម៉ូតូ​ប៉ះគ្នា​បន្តិចបន្តួច បង្ក​ជា​ជម្លោះ​វាយ​គ្នា​ ​

គ្រាន់​ជិះ​ម៉ូតូ​ប៉ះគ្នា​បន្តិចបន្តួច បង្ក​ជា​ជម្លោះ​វាយ​គ្នា​ ​

ភ្នំពេញ​៖ យុវជន​ពី​ក្រុម​មាន​គ្នា​បួន​នាក់​បាន​ជិះ​ម៉ូតូ​ពី​គ្រឿង ប៉ះគ្នា​ប​និ្ត​ច​បន្តួច សោះ​ក៏បង្ក​ជា​ហិង្សា​វាយ​គ្នា​បណ្តាល​ឲ្យ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ភ្លាមៗ​។​
​ហេតុនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៥ និង​៤០ នាទី​ល្ងាច ថ្ងៃទី​២​ខែកញ្ញា ឆ្នាំ​២០១៣​តាម​បណ្តោយ​ផ្លូវ​៧០ ស្ថិត ក្នុង​សង្កាត់​ទួល​សង្កែ  ខណ្ឌឫស្សីកែវ ។
​រឿងរ៉ាវ​ខាងលើនេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង គឺ​គេ​ឃើញ​យុវជន​ស្ទាវ​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់ ស៊េរី​០៥ បាន​ជិះ​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង​សេ​១២៥ ជិះ​គ្នា ពី​rនាក់
ជាហេតុ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​មានការ​ខឹងសម្បា​និង​ភាគី​ម្ខាង​ទៀតហើយ​ទ្រាំ​មិនបាន​ក៏​ឈានដល់​ការប្រើប្រាស់​ហិង្សា​ដោយ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ស្មាស់​ទៅបុក​គេ​នោះ​ទាញ​ដុំថ្ម​មក​វាយ​ទៅលើ​យុវជន​ដែល​ជិះ​ម៉ូតូ​សង​សេ​១២៥​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន​ពីរ​នាក់  ។​
​ក្រោយពេល​ពី​មានការ​ប្រើប្រាស់​ហិង្សា​យ៉ាងនេះ ក៏មាន សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ឃាត់ខ្លួន យុវជន​ទាំង បួន​នាក់​ខាងលើ​មក​ទៅ នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ  ធ្វើការ​សាកសួរ​ពី​មូលហេតុ  តែ​បែប​ជា​ជនបង្ក​ឆ្លើយ ថា​ជនរងគ្រោះ ជា​អ្នក​វាយ​ពួកគេ​ទៅវិញ ។​
​បើតាម​ជនរងគ្រោះ​ដែល​បែកក្បាល់​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​ក្រោយពី​សមត្ថកិច្ច​នាំខ្លួន​ពួកគេ មក​នគរបាល​ប៉ុស្តិ៍ ទួល​សង្កែ មក​ក៏​សមត្ថកិច្ច​ព្យាយាម​សម្របសម្រួល​ពួកគេ​កុំ​ឲ្យ​មានរឿង​ប្តឹងផ្តល់​គ្នា វែងឆ្ងាយ ទៀត​ដោយ​ទៅ​ព្យាបាល​របួស​រៀងៗ​ខ្លួន  ។​
​គួរ​បញ្ជាក់ថា​ចំពោះ​ករណី​ខាងលើនេះ​សមត្ថកិច្ច​ហាក់បីដូចជា​មិន​ចង​ធ្វើការ​ដោះស្រាយ រឿងនេះ​ទាល់តែសោះ បែប​ជា​ឲ្យ​ជនបង្ក​សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ទៅវិញ ៕ ជាតិ​តា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya