ភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ នគរបាលខណ្ឌចំការមន សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានចុះឆែកឆេរផ្ទះលេខ១៣ ជាន់ទី២ សំណង់បូឌីញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី២នាក់ ជាអ្នកជួញដូរថ្នាំញៀន ហើយរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥៨កញ្ចប់តូច ដែលពួកគេគ្រោងយកទៅចែកចាយ ។ ក្នុងនោះដែរ សមត្ថកិច្ចរឹបអូសបានជញ្ជីងថ្លឹងគ្រឿងញៀន១ និងកាំភ្លើងជ័រប្រើហ្គាសមួយផងដែរ ។
ជនសង្ស័យមានឈ្មោះ គង់ ទិត្យ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ចាន់ សុធី ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើ ។
ជនសង្ស័យទាំងពីរនាក់ រួមនឹងថ្នាំញៀន ព្រមទាំងវត្ថុតាងដែលរឹបអូសបាន ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីបន្តនីតិវិធី ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀន២នាក់ រកឃើញថ្នាំញៀន៥៨កញ្ចប់