ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​១៥​នាក់ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ ទី​២១​ខែ​សីហា

មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​១៥​នាក់ ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ ទី​២១​ខែ​សីហា

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២១​ខែ​សីហា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​៨​លើក យប់​២​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​៨​នាក់​(​ស្រី​ម្នាក់​) និង​របួសស្រាល​៧​នាក់​(​ស្រី​២​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៧​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, និង​ថ្មើរជើង​ម្នាក់​។​

​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​២​លើក ,​ស្រវឹង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​,​មិន​គោរព​សិទ្ធ​២​លើក​និង​ប្រជែង​គ្រោះថ្នាក់​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ចំនួន​១៥​នាក់​(​យប់​១១​នាក់​)​។​

​រថយន្ត​ពិន័យ​សរុប​ចំនួន​៨៦១​គ្រឿង (​រថយន្ត​ធំ​២៤៩​គ្រឿង​) ស្មើ​និង​៩៦១​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៦២៦ គ្រឿង ស្មើនឹង​៦២៦​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២៣៥ គ្រឿង​ស្មើនឹង​២៣៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.៩០៧ គ្រឿង ៕21-08-201554771

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya