ភ្នំពេញ៖ នៅថ្ងៃទី21ខែ08ឆ្នាំ2015 វេលាម៉ោង 10និង30នាទី មានករណីប៉ុនប៉ង រំលោភសេពសន្ថវៈមិនបានសំរេច ។ជនល្មើសឈ្មោះ សាន់ ប៉េងសួរ អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវិហារយេស៊ូគ្រិះ ភូមិព្រែកតាឡុង១ សង្កាត់ ចាក់អង្រែក្រោម ។ កុមារីរងគ្រោះឈ្មោះ វិសាល លីហ្សា អាយុ ៧ ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយម្តាយនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនល្មើស បាននាំខ្លួនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការបន្តតាមច្បាប់៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនបុរសម្នាក់ ករណីប៉ុនប៉ងរំលោភ