ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ ទាមទារ​អោយមាន​ការដោះលែង​សកម្មជន ៣ រូប ដែល​ប៉ូលិស​ចាប់​

ប្រជាពលរដ្ឋ ទាមទារ​អោយមាន​ការដោះលែង​សកម្មជន ៣ រូប ដែល​ប៉ូលិស​ចាប់​

កោះកុង ៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៥  កងកម្លាំង​សមត្ថកិច្ច​សម្រុះ ខេត្ត​កោះកុង បាន​បន្ត​បិទផ្លូវ​ជុំវិញ​ច្រកចូល​ទៅកាន់​តុលាកា​ដំបូង​ខេត្តកោះកុង ខណៈ​ដែល​ប្រជាពលរដ្ឋ នៅតែ​បន្ត​ការជួបជុំ​តវ៉ា​ថ្ងៃនេះ​ជា​ថ្ងៃទី​៣​ហើយ ក្នុង​ការតវ៉ា​នៅ​ទីនោះ ដើម្បី​អោយមាន​ការដោះលែង​សកម្មជន​៣​នាក់​ការពារ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន និង​ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ អី​ឡូ​វ​ប៉ូលីស​រារាំង​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ទាមទារ​អោយ​ឈរ​តវ៉ា​ត្រឹមរ​បាំង​ដែក មិន​អោយ​ទៅ​ជួបជុំ​តវ៉ា​នៅ​មុខ​តុលាការ​ឡើយ បញ្ជាក់​ផង​ដែរ​ប៉ូលីស​ហាម​អ្នក​តវ៉ា​មិន​អោយ​បោះតង់​ទោះ​មាន​ភ្លៀង​ក៍ដោយ ហាម​បំពង​សំឡេង រិត​ត្បិត​អ្នក​ដឹក​បាយ​ចូល​។ រីឯ​ព័ត៌មាន​មួយទៀត​ទាក់ទង​និង​អ្នកភូមិ អណ្តូងទឹក អ្នក​ភូមិ​តា​មាឃ កំពុង​ត្រូវបាន អជ្ញាធរ​គំហែង មិនអោយ​ធ្វើ​ការតវ៉ា​បណ្តេញ​សាឡង​បូម​ខ្សាច់ និង ឡើងមក​តវ៉ា​ទាមទារ​អោយមាន​ការដោះលែង​សកម្មជន ៣ រូប នោះ ។ រី​ឯង​ពលរដ្ឋ​មួយចំនួន​ដែល​បាន​ធ្វើដំណើរ​មក​តវ៉ា ក៏​កំពុង​មាន​ការព្រួយបារម្ភ​នៅ​ពេល​ពួកគេ ធ្វើដំណើរ​ទៅកាន់​លំនៅដ្ឋាន អាច​ប្រឈម​និង​ការ​គំរាម​ពី​សំណាក​អជ្ញាធរ ស្រុក !៕
11866253_1758689537691772_6629107998567023842_n 11866290_1758689571025102_2658152022695332038_n 11898794_1758689461025113_8841026796226940295_n 11923604_1758689494358443_3958175677260155481_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya