ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់ គោ​១​ក្បាល និង​របើក​ដំបូលផ្ទះ​១៦​ខ្នង នៅ​ខេត្តបាត់ដំបង​

រន្ទះបាញ់​ស្លាប់​មនុស្ស​ម្នាក់ គោ​១​ក្បាល និង​របើក​ដំបូលផ្ទះ​១៦​ខ្នង នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង ៖ ភ្លៀង​លាយឡំ​ខ្យល់​បោកបក់​បង្ក​ឲ្យ​រន្ទះបាញ់​២​កន្លែង បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ងាប់​សត្វ​គោ​១​ក្បាល និង​របើក​ដំបូល​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៦​ខ្នង សាលារៀន​១​ខ្នង​កាលពី​រសៀល​ថ្ងៃទី​២០ សីហា ទៅលើ​ភូមិ​ចំនួន​២ ក្នុង​ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​។​

 

​លំនៅឋាន​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ទូល​ព្រំ​២​ចំនួន​១៦​ខ្នង សាលារៀន​ចំនួន​២​បន្ទប់ និង​សាលាឆទាន​១​ខ្នង បាន​ប៉ើង​ដំបូល​ដោយសារ​ខ្យល់កួច ហើយ​រន្ទះ​បាន​បាញ់សម្លាប់​បុរស​ម្នាក់​ឈ្មោះ​សឿន ថុ​យ អាយុ​៣៤​ឆ្នាំ រីឯ​ភរិយា​របស់គាត់​របួស​ធ្ងន់ ពេលដែល​កំពុង​ជ្រក​ភ្លៀង​នៅ​ខាងក្រោម​ផ្ទះ ខណៈ​ដំណាលគ្នា​នេះ​នៅឯ​ភូមិ​ទូល​ព្រំ​១ រន្ទះ​បាន​បាញ់​សត្វ​គោ​ងាប់​១​ក្បាល​ដែរ​។​

 
​កសិករ​ស្រុក​មោង​ឬ​ស្សី​បាន​ជួប​គ្រោះរាំងស្ងួត​ជាច្រើន​ខែ​កន្លងមកហើយ​ចាប់តាំងពី​ដើមរដូវ​វស្សា​រហូតមក​។ ដំណាំ​ស្រូវ​ប្រជាកសិករ​ស្ទើរ​ជាង​ពាក់កណ្ដាល​បាននិងកំពុង​ប្រឈម​នឹង​បញ្ហា លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​និង​សត្វ​តែម្ដង​។​

 
​ចំពោះ​ការខូចខាត​ផ្ទះសម្បែង​ប្រជា​ពលរ​ដ្ធ អាជ្ញាធរ​មូលដ្ឋាន​បានធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ហើយ ដើម្បី​ថ្នាក់លើ​មាន​វិធានការ​ជួយសង្គ្រោះ​បន្ទាន់​៕ fs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya