ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​២​នាក់​ឆ្លងដែន​កាប់​ឈើ​គ្រញូង

ថៃ​ដោះលែង​ពលរដ្ឋ​ខ្មែរ​២​នាក់​ឆ្លងដែន​កាប់​ឈើ​គ្រញូង

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​២​នាក់​ប្រគល់​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ នៅក្នុង​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២០ សីហា ២០១៥ ។​

 

​មុនពេល​កើតហេតុ​ដោយសារតែ​រក​ការងារ​ធ្វើ​មិនបាន​ទើប​ខ្លួន​សម្រេចចិត្ត​ប្រថុយ​អាយុជីវិត​ឡើង​ភ្នំ​ដងរែក​ឆ្លងដែន​ចូល​តាម​ច្រក​ក្បាល​អូរ​ស្វាយ​ដែល​ស្ថិតនៅក្នុង​ឃុំ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ទៅក្នុង​ទឹកដី​ថៃ​រុករ​កកាប់​ឈើ​គ្រ​ញួ​ង ពីព្រោះ​ឮថា​មានតម្លៃ​ខ្ពស់​យកមក​លក់​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ក្រុង​គ្រួសារ​។ នៅពេល​ព្រឹក​ថ្ងៃទី​២៤ ឧសភា ២០១៣ ខ្លួន​បាន​បង់លុយ​ឲ្យ​ក្រុម​ទាហាន​ដែល​កំពុងតែ​ឈរជើង​ការពារ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ចំណុច​ខាងលើ​បើ​គិត​ជា​លុយ​អស់​ក្នុង​ម្នាក់ៗ​មិន​ក្រោម​ពី​២០​ម៉ឺន​រៀល​ទេ​ទើប​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​បាន​។​
​អ្នកទោស​ខ្មែរ​បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​២៥ ឧសភា ២០១៣ ក្រុម​ទាហាន​សៀម​បាន​បាញ់​មកលើ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​គ្រាប់ មាន​អ្នកស្លាប់ និង​អ្នករងរបួស ដោយឡែក​ខ្លួន​ដែលមាន​គ្នា​៧​នាក់​ត្រូវ​ក្រុម​ទាហាន​សៀម​ចាប់​ដាក់់​ក្នុង​ពន្ធ​ធានា​គារ​ស្រុក​ខា​ន៉​តា​ឡាក​រហូតមកទល់​ថ្ងៃទី​២០ សីហា ២០១៥ ទើប​អាជ្ញាធរ​ថៃ​ដោះ​លេង​វិញ​។​

 
​អ្នកទោស​ខ្មែរ​២​នាក់​ដែល​អាជ្ញាធរ​ថៃ​ដោះលែង មានឈ្មោះ​សំ ពិសី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ក​ង​មាស ខេត្តកំពង់ចាម និង​ម្នាក់ទៀត​មានឈ្មោះ​បុល បាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​៕gsss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya