ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​វាយ​ចោរឆក់​កាបូប​២​នាក់​ស្ទើរ​ស្លាប់​

ប្រជាពលរដ្ឋ​វាយ​ចោរឆក់​កាបូប​២​នាក់​ស្ទើរ​ស្លាប់​

​រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​កំពុងតែ​អង្គុយ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ ក៏​លិចមុខ​ក្រុមចោរឆក់​២​នាក់ ម្នាក់​អង្គុយ​លើ​ម៉ូតូ និង​ម្នាក់ទៀត​រត់​ចូលមក​ឆក់​កាបូប​ពី​នារី​រងគ្រោះ​រត់ឡើង​ម៉ូតូ​បើក​រត់គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ដេញតាម​ទាន់​វាយ​ស្ទើរ​ស្លាប់​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៥ នៅ​ទល់មុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំកា​មន ។​

 

​ចោ​ឆក់​ទាំង​២​នាក់​មានឈ្មោះ គង់ ប៊ុន​ហាក់ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ជើងឯក មុខរបរ​សន្តិសុខ និង​ម្នាក់ទៀត​ឈ្មោះ ណា រ៉ាត់ អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ទើបតែ​មក​ភ្នំពេញ​បាន​មួយថ្ងៃ ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ប៉ាក់ រស្មី អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លួ​វ​២០០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ជីបម៉ុង ។​

 
​នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​កំពុងតែ​អង្គុយ​ញ៉ាំ​ពងមាន់​អាំង​ជាមួយ​មិត្តភក្តិ​នៅមុខ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ តែ​នៅពេលដែល​កំពុងតែ​ញ៉ាំ​នារី​រងគ្រោះ​បាន​ទុក​កាបូបស្ពាយ​នៅលើ​ភ្លៅ​ភ្លាមៗ​នោះ​ក៏​លេចមុខ​ក្រុមចោរឆក់​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AE-3779 បានមក​ឈប់​ក្បែរ​កន្លែងកើតហេតុ ម្នាក់​ចាំ​ម៉ូតូ និង​ម្នាក់ទៀត​ចូលធ្វើ​សកម្មភាព ដែល​ក្នុង​កាបូប​នោះ​មាន​លុយ​ត្រឹមតែ​១៥០០០​រៀន និង​ទូរស័ព្ទ​ស៊េរី​ចាស់​២​គ្រឿង​តែប៉ុណ្ណោះ ។ បន្ទាប់ពី​ឆក់​បាន​ហើយ​ចោរឆក់​នៅ​ក៏បាន​រត់ឡើង​ម៉ូតូ​របស់​គ្នីគ្នា និង​បាន​បើក​រត់គេចខ្លួន តែ​ដោយ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​ឃើញ​ហេតុការណ៍ ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​ក្រុមចោរឆក់​ទាំង​២​នាក់​នោះ​រហូតដល់​ចំណុច​ផ្លូវ​លេខ​៥៧ កែង​ផ្លូវ​លេខ​៣២២ ខណៈនោះ​ក្រុមចោរឆក់​ក៏បាន​ជិះ​ម៉ូតូ​ទៅបុក​នឹង​រថយន្ត​១​គ្រឿង​បណ្តាលឱ្យ​ដួល ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ព្រួត​វាយ​ស្ទើរ​ស្លាប់ ។​

 
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១​បាន​យក​ចោរឆក់​ទាំង​២​នាក់​ទៅ​ប៉ុស្តិ៍​បឹង​កេងកង​១​ចំណែក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​កេងកង​១ ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​ចោរឆក់​ទាំង​២​នាក់​នៅ​ទៅ​តុលា​កាត់ទោស​ទៅតាម​ផ្លូវច្បាប់ ៕g

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya