ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ត្រៀម​កម្លាំង​ការពារ​​សន្តិសុខ​និង​​សុវត្ថិភាព​ជូន​ពលរដ្ឋ ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រកាស​ត្រៀម​កម្លាំង​ការពារ​​សន្តិសុខ​និង​​សុវត្ថិភាព​ជូន​ពលរដ្ឋ ​

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានប្រកាស​ត្រៀម​ផែនការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ជំហរ​ធ្វើ​មហា​បាតុកម្ម ឬ ពិធី​ស្មឹង​ស្មា​ត​ធ្វើ​សម្មាធិ​នៅ​ថ្ងៃទី​៧ កញ្ញា ខាងមុខ​នោះ​។​
​នៅក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជារ​ការឯកភាព​រា​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​0២​ខែកញ្ញា​នេះ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង អាជ្ញាធរ​ខណ្ឌ​ទាំង​៩​ត្រូវ​ត្រៀមលក្ខណៈ​ជាមុន ដើម្បី​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​សម្រាប់​ធានា ស្ថិរភាព​សង្គម ដែល​មិនអាច​មើលស្រាល​បាន​ក្នុង​1​វិនាទី​ណា​នោះឡើយ ចំពោះ​សកម្មភាព​ទាំងឡាយ ដែល​អាច​បង្ករ​អសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ដល់​រាជធានី​ភ្នំពេញ​ក៏ដូចជា​ទូទាំងប្រទេស​។
​លោក អភិបាល​រាជធានី​បន្តថា ការត្រៀម​ផែនការ​ទាំងនេះ ក្នុងខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ប្រកាន់​ជំហ​រឹងត្អឹង ក្នុងការ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​គណបក្សប្រឆាំង​នេះ​បាន​ប្តូរ​មកជា​ពិធី​ស្មឹង​ស្មា​ត សមាធិ នៅ​ថ្ងៃទី​៧ ខែកញ្ញា​ខាងមុខនេះ ពោលគឺ​នៅមុន​១​ថ្ងៃ​នៃ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ
​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៣​។​
​លោក ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា ជា​ជំហរ​ប្រថុយប្រថាន​មួយ​របស់​គណៈបក្សប្រឆាំង​បាន​យក​មហា​បាតុកម្ម មក​ធ្វើជា​ជម្រើស​ចុងក្រោយ​ក្នុង​ការតស៊ូ ដើម្បី​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៥ ដែល​ទាំងនេះ​ជាការ​គំរាមកំហែង​មួយ​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​លោក​អភិបាល​បន្ថែមថា ទោះបីជា​គម្រោង​ការធ្វើ​មហា​តុ​កម្មនេះ គណបក្សប្រឆាំង​អះអាង ថា ជា​បាតុកម្មអហិង្សា ដែល​ចុង​ក្រោយនេះ​បាន​ប្តូរ​ទៅជា​ការ​ស្មឹង​ស្មា​ត ឬ​សមាធិ​ក៏ដោយ ហើយ​ការ​ហាត​សម​ធ្វើបាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ជា​ទង្វើ​ដ៏​ពឹ​សពុល​មួយ​សម្រាប់​សង្គមជាតិ ដែល​ពុំមែន​ជាការ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ប្រកប របរ​ស៊ី ឬ​បង្កបង្កើនផល​នោះទេ ប៉ុន្តែ​គេ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ប្រឆាំង​តវ៉ា​និង​ចេះ​ធ្វើបាតុកម្ម​ទៅវិញ​។ ទាំងនេះហើយ​ទើប​កម្លាំង​សមត្ថកិច្ច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ដោយ​ធ្វើយ៉ាងណា​ត្រូវ​បញ្ជៀ​ស ការ​ប្រឈម​ណាមួយ​ដោយ​ហិង្សា​ឬ​ការប៉ះទង្គិច​គ្នា​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។​
​យ៉ាងណាក៏ដោយ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិនទាន់​កំណត់​ជាក់លាក់​នៅឡើយ​ទេ ពី​កាល​បរិ​ច្ឆេ​ក​នៃ​ការអនុញ្ញាត​ឲ្យ​ធ្វើ​មហា​បាតុកម្ម​នេះ ដោយ​រង់ចាំ​ការវាយតម្លៃ​ពី​សមត្ថកិច្ច ជំនាញ ស្របតាម​លក្ខខណ្ឌ​ច្បាប់​ដែល​បានកំណត់​។​​ទោះជា​យ៉ាងនេះ​ក្តី​មេដឹកនាំ​គណបក្សប្រឆាំង នៅថ្ងៃនេះ​បាន​ផ្លាស់ប្តូរ​ជំហរ ពី​ការរៀបចំ​មហា​បាតុកម្ម​ទូទាំងប្រទេស​មកជា​ការ​ស្មឹង​ស្មា​ត​សម្មាធិ​បួងសួង​រក​យុត្តិធម៌​និង​សន្តិភាព​។ ការសម្រេចចិត្ត​បែបនេះ ដើម្បី​កុំអោយ​មាន​ភាពចលាចល នឹង​អាចជួយ​សម្រាល​ភាព​តានតឹង​នយោបាយ​ក្រោយ​ការបោះឆ្នោត​។ ​តាម​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​ភាព​ស្ងប់ស្ងៀម ហើយ​ការដោះស្រាយ​បញ្ហា​នានា ត្រូវ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​ប្រគល់​តួនាទី​ទៅ​ស្ថាប​ន័​មាន​សមត្ថកិច្ច​ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានា​របស់​ជាតិ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya