ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ប៉ះ​ម៉ូតូ​១​គ្រឿង​ទៀត របួសធ្ងន់ ស្រាល​៣​នាក់​

ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ប៉ះ​ម៉ូតូ​១​គ្រឿង​ទៀត របួសធ្ងន់ ស្រាល​៣​នាក់​

​ខេត្ដ​កំពង់ធំ ៖ មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ ទី​១៩ ខែសីហា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រៃ ព្រាល​(​ក​) ឃុំ​ត្រ​ពា​*​ំ​ង​ឫស្សី ស្រុ​កំពង់ ស្វាយ ខេត្ដ​កំពង់ធំ​។​

 

​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ចាម​1E-0500 បើកបរ​ដោយ​បុរស​ឈ្មោះ ឡឹម ឡុ​ត អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រី ឃុំ រុងរឿង ស្រុក​ស្ទោង​(​រងរបួស​ស្រាល​) និង​អ្នករួមដំណើរ​ឈ្មោះ ឡឹម លីម ភេទ ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចំបក់​បញ្ញា ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ (​រងរបួស​ស្រាល​) បាន​ប៉ះ​ជាមួយ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សេ​១០០ ពណ៌​ខ្មៅ ស្លាក​លេខ ក​.​ធ​១-០០០១ បើកបរ​ដោយ​បុរស​ឈ្មោះ សាយ រឿន អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត ហេតុ​(​រងរបួស​ធ្ងន់​) ។ អ្នកបើក​ម៉ូតូ​សេ​១០០​បត់​ចូល​ផ្ទះ ដោយ​ពុំបាន​មើល​ឆ្វេង​ស្ដាំ​និង​បើក​ស៊ីញ៉ូ ពេលនោះ​អ្នកបើក​ម៉ូតូ សេ​១២៥ ក្ន្នុ​ង​ទិសដៅ​ស្របគ្នា​បុក​ពេញ ទំហឹង​បណ្ដាលឱ្យ​ដួល​រណូត​រណែល​នៅ លើផ្លូវ​របួស​រៀងៗ​ខ្លួន​តែម្ដង ។​

 

​បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន នគរបាល​ស្រុក​កំពង់ស្វាយ​យកទៅ​រក្សា ទុក​ដើម្បី​រង់ចាំ​ការ​ដោយ​ស្រាយ​ជា ក្រោយ ៕gsg gsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya