ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ចាប់វាយ​ចោរលួច​អាយ​ឌី​អ្នករត់​ម៉ូតូ​កង់​បី​ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ប្រជាពលរដ្ឋ​ចាប់វាយ​ចោរលួច​អាយ​ឌី​អ្នករត់​ម៉ូតូ​កង់​បី​ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ភ្នំពេញ​៖ បុរស​ម្នាក់​បានធ្វើ​សកម្មភាព លួច អាយ​ឌី ពី​អ្នករត់​ម៉ូតូ​កង់​៣​បានសម្រេច​ហើយ ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ឃើញ ក៏​នាំគ្នា​ព័ន្ធ​ចាប់បាន​រួច​វាយ​ម្នាក់​ឡើង​ទ្រាមខ្លួន​ហើយ​ទើប​ប្រគល់ជូន​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្សារ​ដើម​គ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មន្នី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​មាន ឈ្មោះ សុខ តារា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​ម្ដុំ​បឹង​សាឡាង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មុខរបរ​មិន​ពិតប្រាកដ​។ រីឯ​ជនរងគ្រោះ មានឈ្មោះ សុន ណា​រិ​ទ្ធ ភេទ​ប្រុស​​អាយុ​៣៦​ឆ្នាំ ស្នាក់​ម្ដុំ​ស្ទឹងមានជ័យ ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​អា​ជីករ​លក់ដូរ​នៅក្នុង​ផ្សារ​ស្ទឹងមានជ័យ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់ ៕
gs gssg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya