ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌប្ញស្សីកែវ បានឃាត់ខ្លួនមុខសញ្ញាគាស់ ផ្ទះនិងកាច់កយកម៉ូតូ បានពីរនាក់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លងមក ។
ជនសង្ស័យម្នាក់ ដែលជាមេក្លោងឈ្មោះ គូ ធារ៉ា ហៅអាខ្មៅ បង្ក្រាបបាននៅចំណុចផ្លូវរថភ្លើងសង្កាត់ទួលសង្កែ និងមានបក្ខពួកចំនួន៥នាក់ ក្នុងការធ្វើសកម្មភាព ។ ក្រោយមកសមត្ថកិច្ចបានបើកការស្រាវជ្រាវ បន្តរហូតមកដល់ម៉ោង២៣និង៣០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំនុចផ្លូវ លេខ៧០ (ផ្លូវរថភ្លើង) សង្កាត់ទួលសង្កែ ដែលជនសង្ស័យ ឈ្មោះ ញ៉ែម សីហា ហៅអាស៊ុយ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ។ ហើយមុខសញ្ញានេះ គឺជាមុខសញ្ញាចាស់ ទើបតែចេញពីពន្ធនាគារ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តសកម្មភាព ជាមួយបងប្រុសឈ្មោះញ៉ែម ប៊ុនធឿន អាយុ៤២ឆ្នាំ ក្នុង ករណីលួចកាច់សោករម៉ូតូ ម៉ាកហុងដា C125 កាលពីថ្ងៃ ទី១២ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង១៦និង៥០នាទី នៅចំណុចផ្ទះលេខ 359 ផ្លូវលេខ590 ក្រុម5 ភូមិទួលគោក សង្កាត់ទួលសង្កែ ដោយក្នុងករណីនេះសមត្ថកិច្ច បានឃាត់ខ្លួនបានតែម្នាក់ ដែលត្រូវជាបងប្រុស ដោយឡែកឈ្មោះញ៉ែម សីហា នេះបានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ខណ្ឌប្ញស្សីកែវ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ ការបន្តតាមនីតិវិធី ៕