ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » តុលាការ សាកសួ​រលោក ពេជ្រ ព្រហ្ម​មុនី ជំនួយការ​លោក អាំង មាលតី លើ​សំណុំរឿង​ថ្មី​មួយទៀត​ ​

តុលាការ សាកសួ​រលោក ពេជ្រ ព្រហ្ម​មុនី ជំនួយការ​លោក អាំង មាលតី លើ​សំណុំរឿង​ថ្មី​មួយទៀត​ ​

ភ្នំពេញ ៖ មន្ត្រី​តុលាការ​បាន​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​សាកសួរ លើ​សំណុំ រឿង​ថ្មី លោក ពេជ្រ ព្រហ្ម​មុនី ជំនួយការ​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​លោក ព្រះរាជអាជ្ញារង លី សុផាន់​ណា កំពុង​សាកសួរ​បន្ថែម​លើ​សំណុំ​ថ្មី​មួយ ពាក់ព័ន្ធ​បទល្មើស ជំនួញ ឥទ្ធិពល​អកម្ម ជា​បទល្មើស​ថ្មី អាច​ជាប់គុក​ពី ៥-១០​ឆ្នាំ​។​
​សូម​ជំរាប​ថា កាល​ពី​ម្សិលមិញ​ល្ងាច តុលាការ​ក៏​បាន​កោះហៅ ឪពុកម្តាយ ថោង សារ៉ាត់ សាកសួរ​នាំ​បន្ថែម​ផងដែរ ព្រោះ​សំណុំរឿង​ពាក់ព័ន្ធ នឹង​លោក ពេជ្រ ព្រហ្ម​មុនី ដែល​ជា​ជំនួយការ និង​ជា​មនុស្ស​របស់​លោក អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​អតីត​ឧត្តមសេនីយ៍​យោធា​ផ្កាយ​១ លោក ពេជ្រ ព្រហ្ម​មុនី ជា​ជំនួយការ និង​ជា​មនុស្ស​ជំនិត​របស់លោក អាំង មាលតី ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន នៅ​ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ឆ្នាំ​២០១៥ ដែល​បន្ទាប់មក ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។ លោក​ត្រូវបាន​តុលាការ ដោយ​ចោទប្រកាន់​ពី​បទ​ជ្រៀតជ្រែក កិច្ចការ​របស់​តុលាការ និង​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ (​ខ​.​ម​) ។​
​សូមបញ្ជាក់​ថា សម្រាប់​លោក អាំង មាលតី ដែល​ជា​មេ​លោក ពេជ្រ ព្រហ្ម​មុនី ឯណោះ​វិញ​ក៏​ត្រូវបាន​ឃាត់ខ្លួន ដោយ​អង្គភាព​ប្រឆាំង អំពើពុករលួយ (ACU) ផងដែរ និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ កន្លងទៅ ។ ACU បាន​ចោទ​លោក អាំង មាលតី ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ ក្នុង​ការអនុញ្ញាតឱ្យ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ក្រៅ​ឃុំ ជា​ថ្នូរ​នឹង​ការទទួលយក​រថយន្ត Audi ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​មួយគ្រឿង​៕11896215_1607983649450755_8688533058181819341_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya