កំពង់ស្ពឺ ៖ ករណីហិង្សាមួយបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នៅចំណុចភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលបង្កដោយឈ្មោះ ជុំ សុខហេង ហៅញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ បានយកចបជីកដែកវាយទៅលើឈ្មោះ ម៉ៅ ម៉ុន ភេទប្រុស អាយុ២៨ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំត្រែងត្រយឹង។ អ្នកទាំង២រស់នៅភូមិកើតហេតុជាមួយគ្នា។
ជនសង្ស័យបានរត់គេចខ្លួនបាត់ហើយ ចំណែកឯសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕