ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប្រជា​ការពារ​សង្កាត់​ទឹកល្អក់​១ ដេកស្លាប់ ពុំ​ដឹង​មូលហេតុ​ ​

ប្រជា​ការពារ​សង្កាត់​ទឹកល្អក់​១ ដេកស្លាប់ ពុំ​ដឹង​មូលហេតុ​ ​

ភ្នំពេញ ៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតមានឡើង​នៅក្នុង​ខណៈពេល​ដែល​គេ​បាន​ឃើញ​បុរស ម្នាក់​ដេក​ស្លាប់​នៅក្នុង​មុង​របស់​ខ្លួន​ដែល​ដេក​យាម​នៅមុខ​ហាង​លក់​មាស នៅ​ទល់មុខ​ផ្សារ​សាមគ្គី ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតមានឡើង​នៅ​៦​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥ គឺ​នៅ​ចំណុច​ហាង​លក់​មាស ប្ដូរប្រាក់ មាស​ពេជ្រ ហង្ស​មាស ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក ហើយ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ធី ណារិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ​សង្កាត់​ទឹកល្អក់​១ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ឈ្មោះ​ឃ ឃុំ​ព្រែក​តា​.​ស ស្រុក​ពារាំង ខេត្ត​ព្រៃវែង​។​
​នៅ​មុនពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​បាន​បើកទ្វារ​ចេញ​មក​ខាងក្រៅ​ដូច​ធម្មតា ពេលនោះ​ក៏​បាន​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ដោយ​មិនដឹងថា​ស្លាប់​តាំងពី​ពេលណា​នោះ​ទេ​។ ហើយ​ជុំវិញ​មូលហេតុ​នៃ​ការស្លាប់​នេះ​មិនទាន់​មាន​ការអះអាង​ថា​ស្លាប់ ដោយសារ​មូលហេតុ​អ្វី​នោះទេ ប៉ុន្តែ​ប៉ូលិស​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​នៃ​សព​៕11231687_152178581784749_3739317533275987662_n 11880618_152178588451415_5864995303758220151_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya