បន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីស្ត្រីជាជាតិថៃម្នាក់កាលពីវេលាម៉ោង៥និង២០នាទីរសៀលថ្ងៃទី១៩ ខែសីហា នេះនៅចំណុចមាត់ច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
យុវជនដែលដៃដល់ក្នុងការឆក់ គឺមនុស្សដែលទីលំនៅពិតប្រាកដរស់បែបអនាថាហើយជំនាញក្នុងការលួចឆក់និងនាំមនុស្សឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់។ស្ត្រីដែលត្រូវយុវជនឆក់នោះគែជាស្ត្រីជនជាតិថៃរស់នៅសាមុតបាកាន ឆ្លងដែនមកកម្ពុជាតាមច្រករបៀងខុសច្បាប់ដែលមានជនដៃដល់ជាអ្នកនាំផ្លូវ។ប្រភពបន្តថាស្ត្រីរូបនោះបានឆ្លងដែនមកលេងកាស៊ីណូតាំងពីថ្ងៃលុះត្រៀមត្រឡប់ទៅវិញក៏ពឹងជនដៃដល់អោយជូនតែក៏ត្រូវជនដៃដល់ឆក់យកទូរសព្ទ័រត់តែម្តង តែត្រូវក្រុមអ្នករត់ម៉ូតូឌុបនិងអ្នកដំណើរជួយចាប់ជាប់ប្រគល់អោយសមត្ថកិច្ច។
ជនសង្ស័យមានឈ្មោះ ជួន សាវឿន អាយុ30ឆ្នាំបានឆក់ ទូរសព្ទ័ម៉ាកអាយហ្វូនហ្វាយអេស(iphone5s)ពណ៌សពីស្ត្រីថៃឈ្មោះនិត ចាផា អាយុ33រស់នៅសាមុតបាកានប្រទេសថៃ។ក្រោយឃាត់ខ្លួនដកហូតវត្ថុតាងទូរសព្ទ័ដៃ ប្រគល់អោយស្ត្រីនោះវិញភ្លាមៗនៅកន្លែងកើតុឯជនសង្ស័យនាំខ្លួនមកកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕