ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ សំរេចចិត្ត​លោតទឹក​សម្លាប់ខ្លួន

បុរស​ម្នាក់​មាន​ជំងឺ​ប្រចាំកាយ សំរេចចិត្ត​លោតទឹក​សម្លាប់ខ្លួន

​ភ្នំពេញ ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​លើ​ស្ពាន ជ្រោយចង្វារ ស្ថិតនៅ​ក្នុង​ក្រុម​១ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ​។​
​យុវជន​ម្នាក់​មាន​ជំងឺ ប្រចាំកាយ​ជា​ច្រើន បាន​ដើរ​ឡើង​ស្ពាន ជ្រោយចង្វារ​ចាស់ បំរុង​លោត​ទឹក សម្លាប់ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ ឃើញ បាន​ទៅ​ប្រាប់​សមត្ថកិច្ច មក​នាំខ្លួន​ទៅ​ប៉ុស្តិ៍ នគរបាល​ជ្រោយចង្វារ ដើម្បី​សួរនាំរ​ក​បងប្អួន មក​យក​ត្រឡប់ទៅផ្ទះ​វិញ ។​
​បុរស​ដែល​ប៉ង​លោតទឹក​សម្លាប់​ខាងលើ មានឈ្មោះ​ស៊ីម សាម​ឌី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ និង​មាន​ប្រពន្ធ​ឈ្មោះ យី ស្រី​ឯម អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ អ្នក​ទាំង​ពីរ​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុង​ភូមិ​មិត្តភាព សង្កាត់​-​ខណ្ឌ​ឬ​ស្សី​កែវ​។​
​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធ របស់​យុវជន​ដែល​ប៉ង​លោតទឹក សម្លាប់​ខ្លួន​បានឲ្យដឹងថា ប្តី​របស់​ខ្លួន​មាន​ជំងឺ ដោយសារ ដួល ម៉ូតូ​កាលពី​៧​ឆ្នាំមុន ហើយ​បាន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដោយ​ខាង​មន្ទីរ ពេទ្យ​បាន​ឲ្យ​ថ្នាំលេប រហូត​បាន​ប្រាំ​ឆ្នាំ​មកហើយ ដោយ​ខាន​លេបថ្នាំ ជាង​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​៕
Hong-0759

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya