ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ក្មេង​២​នាក់ បាន​លង់ទឹក​ស្ទឹង​ស្លាប់​ ​

ក្មេង​២​នាក់ បាន​លង់ទឹក​ស្ទឹង​ស្លាប់​ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៥ ដោយសារតែ​ភាពក្រីក្រ ឪពុក​.​ម្ដាយ​បាន​សំរេចចិត្ដ​ធ្វើ​ចំណាកស្រុក​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ដោយ​ផ្ញើ កូនប្រុស​ស្រី​តូចៗ ២​នាក់​ទុកឱ្យ​ជីដូន​ជួយ​ថែទាំ ហើយ​ពួកគេ​បាន​លង់ទឹក​ស្ទឹង​ស្លាប់​នៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ក្នុង​គ្រា​ពួកគេ​ទៅ​តាម​ជីដូន​ដែល ទៅ​បេះ​ត្រកួន ។​
​ជីដូន​គាត់​មិន​បានដឹងថា ចៅ​ទាំង​ពីរ​ទៅតាម​គាត់​ដល់​កន្លែង​បេះ​ត្រកួន​មាត់​ស្ទឹង​ទេ ។ លុះ​ពេល​គាត់​បេះ​ត្រកួន​បាន​ហើយ​ដើរ ត្រឡប់ទៅផ្ទះ​វិញ​ស្រាប់តែ​បាត់​ពួកគេ ។ ភ្លាម​នោះ​គាត់​ទៅ​តាម​រក​ពួកគេ​នៅ​កន្លែង បេះ​ត្រកួន តែ​មិនឃើញ​ទៀត ដោយ​មាន​ការសង្ស័យ​គាត់​ក៏​ចុះ​រាវ​ក្នុង​អន្លង់​ស្ទឹង​ក្បែរ​កំពង់ទឹក​នៅ​ជិត​កន្លែង គាត់​បេះ​ត្រកួន ហើយ​ស្រាប់តែ​ប្រទះឃើញ សព​ចៅប្រុស​ស្រី​នៅ​អោប​គ្នា​តែម្តង ៕11902450_509770249172455_1929279297808153383_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya