កំពង់ធំ៖កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់កំពុងចែកចាយនៅម្ដុំចំការស្វាយចន្ទីខាងក្រោយភូមិត្រស់ស្ថិតនៅឃុំបល្ល័ង្កស្រុកបារាយណ៍ខេត្តកំពង់ធំវត្ថុតាងជាក់ស្ដែងបានថ្នាំ១កញ្ចប់តូចគ្រាប់កាំភ្លើងខ្លី១គ្រាប់កាំបិត១និងវត្ថុតាងជក់មួយចំនួនហើយបាននាំជនសង្ស័យមកឆែកនៅផ្ទះឈ្មោះឈឿងភ័ណ្ណដែលជាមេជួញដូរថ្នាំញៀនយ៉ាងសកម្មរកឃើញថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់ធំទៀតជនសង្ស័យដែលឃាតខ្លួនបានឈ្មោះម៊ិលគុំភ័ណ្ណបច្ចុប្បន្នរស់នៅភូមិដូងឃុំបល្ល័ង្កខេត្តកំពង់ធំក្រោយពីសួរនាំនៅកងរាជអាវុធហត្ថស្រុកបរាយណ៍រួចហើយត្រូវបានបញ្ជូនបន្តទាំងជនសង្ស័យនឹងវត្ដុតាងមកកងរាជអាវុធហត្ថខេត្តកំពង់ធំចាត់ការបន្តទៅតាមនិតិវិធីច្បាប់ជនសង្ស័យអាយុ៣០ឆ្នាំឃាត់ខ្លួនវេលាម៉ោង៣និង៤៦នាទីថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥៕
» ព័ត៌មានជាតិ » ប៉េអឹមឃាត់ខ្លួនជនសង្ស័យ ចែកចាយថ្នាំញៀន