ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​វ័យ​ចំណាស់​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​ដែក​ពីក្រោយ រងរបួស​ធ្ងន់​

បុរស​វ័យ​ចំណាស់​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​ដែក​ពីក្រោយ រងរបួស​ធ្ងន់​

​ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី បន្ទាប់ពី​បាន​ជិះ​ម៉ូតូ​នៅលើ​ដងផ្លូវ​សុខៗ​ស្រាប់តែ​ទៅបុក រថយន្ត​ដឹក​ដែក​ពីក្រោយ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ម្តុំ​មន្ទីរ​ពេទ្យរុស្ស៊ី សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

 
​នៅ​មុនពេល​កើតហេតុ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដឹក​ដែក​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង ប៉ុន្តែ​នៅ​គ្រានោះ​ស្រាប់​តែមាន​បុរស​វ័យ​ចំណាស់​ម្នាក់ បើកបរ​ម៉ូតូ​ម៉ាក​គុប មកពី​ក្រោយ​ទៅបុក​រថយន្ត​ដឹក​ដែក​ពីក្រោយ បណ្តាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​តែម្តង ។

 
​ក្រោយ​កើតហេតុ បុរស​វ័យ​ចំណាស់​ត្រូវ​រថយន្ត​មក​ដឹក​ទៅ​សង្គ្រោះ ។ ចំណែក​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់ ៕ ងសសង ងសស

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya