ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​រថយន្ដ​ឡង់​គ្រី​ស​រ័​ដឹកឈើ​ប្រណីត​ពេញ នៅ​ខេត្តក្រចេះ

បង្ក្រាប​រថយន្ដ​ឡង់​គ្រី​ស​រ័​ដឹកឈើ​ប្រណីត​ពេញ នៅ​ខេត្តក្រចេះ

​ក្រចេះ ៖ អភិបាលរង ស្រុក​ចិត្រ​បុរី លោក​អ៊ួ​ង សម្បត្តិ បាន​ដឹកនាំ​កំលាំង ប​ង្គ្រា​ប​រថយន្ដ ឡង់​គ្រី​ស​រ័​ដឹក ឈើ ប្រណីត​ពេញប្រៀប ប្រគល់​ឲ្យ​ជំនាញ រដ្ឋបាល​ព្រៃឈើ កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ឬ​ស្សី​ចារ ឃុំ​ថ្ម​ក្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

 
​ខណៈពេល​រដ្ឋបាល​ព្រៃឈើ បាន​យក​រថយន្ដ​នោះ ទៅ​ទុក​នៅ​ស្ថានីយ៍ បណ្ដុះ​កូនឈើ​ខ្សា ត្រូវបាន​ឈ្មួញ​ឈើ​បើករថយន្ដ​លុ​ច្ស​ស៊ី​ស​(Lexus350) ពណ៌​ស ស្លាក​លេខ 2AA-3633 រារាំង​សមត្ថកិច្ច​ដូច​មាន​ចេតនា​ចង់​រំដោះ រថយន្ដ​ដឹកឈើ​នោះ នៅ​ចំណ​ច​ជិត​បន្ទាយ ទាហាន ខេត្ត​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។​

 
​អ្នកបើករថយន្ដ​រារាំង​នោះ​ឈ្មោះ វាន់ ណា ជា​ឈ្មួញ​ឈើ ត្រូវជា​កូនប្រសា​រយាយ លក់​បាយ នៅ​ស្រុក​ឆ្លូង និង​ក្រោយមក​មាន​មនុស្ស​ពីរ​នាក់​ទៀត ជិះ​រថយន្ដ​កាមរី​បា​ឡែ​ន​ឈ្មោះ ទេ​ព្យ ហ៊ុយ (​ហៅ​លាង​ហ៊ុយ​) ជា​អាវុធហត្ថ​មាន​តួនាទី អនុប្រធាន​មន្ទីរ​ប្រភព​កំលាំង នៃ​ទីបញ្ជាការដ្ឋាន អាវុធហត្ថ​ខេត្តក្រចេះ​និង​ម្នាក់ទៀត ឈ្មោះ ម៉ុង សំបូរ ជា​អាវុធហត្ថ​មាន​តួនាទី​ប្រធាន​មន្ទីរ​សំភារៈ​បច្ចេកទេស បានមក​អន្តរាគមន៍​រារាំង ចង់​រំដោះ​រថយន្ដ​ដឹកឈើ ហើយ​ពេលនោះ​ស្ថានភាព តានតឹង អស់​រយះពេល​ជាច្រើន​ម៉ោង ហើយ​គណៈបញ្ជាកា​ឯកភាព​ស្រុក​ចិត្រ​បុរី បាន​ស្នើសុំ​កំលាំង​នគ​បាល ក្រុង​ក្រចះ​ឲ្យ​ជួយ​អន្តរាគមន៍ ក្រោយមក​ស្ថាន​ការ​បាន​ធូរស្រាល​ឡើងវិញ បន្ទាប់ពី​ព្រះរាជអាជ្ញា និង​និង​កំលាំង​នគរបាល បានមក​ដល់​ហើយ​ពួកគេ​ទាំង​៣​នាក់ ដែល​រារាំង​បាន​បើក រថយន្ដ​គេច​អស់ ។​

 
​ឈើ​ដែល​ចាប់​បានជា​ឈើ ប្រភេទ​ធ្នង់ ហើយ​មាន​ចំនួន​៤២​ស្មើ​១​ម៉ែត្រគូប​៧​ផ្លាន​៕gs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya