ខេត្តប៉ៃលិន៖ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានបង្ក្រាប មុខសញ្ញាប្លន់២នាក់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ។
ក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងរួចមក កម្លាំងបុស្តិ៍បរយ៉ាខា បាន ស្រាវជ្រាវឃើញ ហើយឈានដល់ការបង្ក្រាប និងចាប់បានជនសង្ស័យ២នាក់ នៅចំណុចភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនសង្ស័យមានឈ្មោះ ច្រិប រីន ភេទប្រុស អាយុ១៣ឆ្នាំ និងឈ្មោះ ច្រិប ពិសិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ត្រូវជាបងប្អូនបង្កើតនិងគ្នា ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ការទៅតាមនិតិវិធីច្បាប់ ៕