ក្រុងប៉ោយប៉ែត ៖ កាលពីវេលាម៉ោង០៧ និង៣០នាទីយប់ថ្ងៃទី១៨ សីហា ២០១៥ ស្ថិតនៅចំណុចវិហារចាម ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៥នាក់ រួមទាំងវត្ថុតាងផងដែរ ។
ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះអ៊ូ រិទ្ធ អាយុ៣២ឆ្នាំ មានម្សៅក្រាប.សចំនួន៤កញ្ចប់តូច ២-ឈ្មោះមួង ឈុន អាយុ២១ឆ្នាំ ៣-ឈ្មោះគង់ សុជា អាយុ៣៧ឆ្នាំ ៤-ឈ្មោះរាត់ រចនា អាយុ១៩ឆ្នាំ និង៥-ឈ្មោះស៊ីម សោម អាយុ៣២ឆ្នាំ ។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានបញ្ជូនទៅអធិការក្រុងដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕