ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នារី​វ័យ​ជំទង់​ម្នាក់​ត្រូវ​យុវជន​៣​នាក់​ល្បួង​ផឹកស្រា​ស្រវឹង យក​ទៅ​រំលោភ​បូក ​

នារី​វ័យ​ជំទង់​ម្នាក់​ត្រូវ​យុវជន​៣​នាក់​ល្បួង​ផឹកស្រា​ស្រវឹង យក​ទៅ​រំលោភ​បូក ​

ខេត្ត​កណ្តាល​៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់​ត្រូវបាន​យុវជន​៣​នាក់​ដែល​មាន​លំនៅឋាន​ជិតគ្នា​ល្បួង​យកទៅ​ផឹកស្រា រហូត​បាត់បង់​ស្មារតី​រួច​ធ្វើ​សកម្មភាព​រំលោភ​បូក​នៅក្នុង​ព្រៃ​ក្បែរ​មាត់ទន្លេ​យ៉ាង​ព្រៃផ្សៃ ។ ហេតុការណ៍​នេះ​ត្រូវបាន​បុរស​ជា​ឪពុកមា​ទៅ​ទាន់​ពេល​កំពុង​ធ្វើ​សកម្មភាព​ធ្វើឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់គេចខ្លួន​បាត់​ស្រមោល រីឯ​នារី​រងគ្រោះ​ត្រូវបាន​បុរស​ជា​ឪពុកមា​លើក​ក្មួយ​ស្រី​ទាំង​អាក្រាតកាយ​ទៅផ្ទះ និង​បន្ត​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ ។​
​ករណី​រំលោភ​បូក​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ដី​ឡូត៍​របស់​ឈ្មោះ​ឡាយ ក្បែរ​មាត់​ទន្លេ​មេគង្គ ស្ថិតក្នុង​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ។​
​នារី​រងគ្រោះ​មាន​ឈ្មោះ ផ ស​.​ន អាយុ​១៦​ឆ្នាំ មុខរបរ ជា​អ្នករត់​តុ​លក់​បាយ​នៅ​ស្រុក​ខ្សាច់កណ្ដាល មាន​ទីលំនៅ​ក្នុងភូមិ​/​ឃុំ​កើតហេតុ​ខាងលើនេះ ។ ចំណែកឯ​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ តុ​ន មករា ហៅ​មាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទី​២-​ឈ្មោះ​ចាប ឡៃ​អៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ទី​៣-​ឈ្មោះ សុង ផាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល បច្ចុប្បន្ន​កំពុង​រត់​គេច​ខ្លួន ។​
​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទិញ​ស្រា​ដប​ផឹក នៅ​ក្បែរ​ចំណុច​កើតហេតុ ។ ក្រោយ​ពី​ក្មេងស្រី​រងគ្រោះ​ផឹកស្រា​ស្រវឹង​បាត់បង់​ស្មារតី​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ជា​អ្នក​ជិតខាង​គ្នា បានធ្វើ​សកម្មភាព​ចាប់​ស្រាត​សម្លៀក​បំពាក់​ជនរងគ្រោះ​ចេញ​ធ្វើ​សកម្មភាព​រំលោភ ខណៈ​កំពុង​ធ្វើ​សកម្មភាព​នោះ​បុរស​ជា​ឪពុកមា​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​រក​ឃើញ ធ្វើឲ្យ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​រត់គេចខ្លួន​បាត់​អស់ បុរស​ជា​ឪពុកមា​ក៏បាន​លើក​ក្មួយ​ស្រី​ទាំង​អាក្រាតកាយ​ទៅផ្ទះ រួច​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។​
​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​រួចមក​សមត្ថកិច្ច​នគរ​បាល​ជំនាញ​យុត្តិធម៌​ស្រុក​មុខកំពូល​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន អាវដៃវែង​ក្រណាត់​ការ៉ូ ពណ៌​ក្រហម​ខ្មៅ លេខ​៩៦ ចំនួន​០១ ,​ខោ​ក្រណាត់​ជើងវែង ពណ៌​ខ្មៅ ចំនួន​០១ ,​ខោ​លី អូ​ពណ៌​ក្រហម​លា​យស លាយ​ខ្មៅ ក្រឡេ​ក្រឡា ចំនួន​០១ ,​អាវទ្រនាប់ ពណ៌​ផ្កាឈូក​មា​ចំនួន​០១ ,​ស្បែកជើង​ផ្ទាត់ លេខ​៩​កន្លះ ខ្សែរ​ពណ៌​ស្លា​ទុំ​ចំនួន​០១​គូរ​ជា​របស់​ជនរងគ្រោះ ។ ក្រ​ម៉ា ពណ៌​សលាយ​ក្រហម ចំនួន​០១ ,​ជុំ​ពាម​កៅស៊ូ ដង​ឈើ​ចំនួន​០១ ជា​របស់​ក្រុម​ជនសង្ស័យ ។ ដោយឡែក​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​កំពុង​រត់គេចខ្លួន​ចេញ​ពី​មូលដ្ឋាន​ដោយ​មិនដឹងថា​ទៅ​ទីណា​នោះទេ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ជំនាញ​យុត្តិធម៌​កំពុង​ធ្វើ​ការស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។​
​ក្រោយពី​ទទួល​រង​នូវ​ការចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ ពី​សំណាក់​ជនសង្ស័យ​ទាំង​៣​នាក់​រួច​មក​ក្មេងស្រី​រងគ្រោះ​មាន​សភាព​ឈឺ​ចុកចាប់​លើ​ប្រដាប់ភេទ និង ចុកពោះ​យ៉ាងខ្លាំង ទើប​បុរស​ជា​ឪពុកមា​សម្រេច​ដឹក​ក្មួយ​ស្រី បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​ក្រុង​តាខ្មៅ ៕11223496_418771248307971_350325830960526245_n 11891214_418771264974636_4691675977536386922_n 11898612_418771234974639_8032509066047795797_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya