ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ថៅកែ​កា​រ៉ាស់​សាំង​តេលា នៅ​គល់​ស្ពាន​កំពង់ធំ​បង្ហូរ​កាកសំណល់​ចូល​ស្ទឹង​

ថៅកែ​កា​រ៉ាស់​សាំង​តេលា នៅ​គល់​ស្ពាន​កំពង់ធំ​បង្ហូរ​កាកសំណល់​ចូល​ស្ទឹង​

​កំពង់ធំ​៖ ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ដែល​កំពុង​រស់នៅ​ភូមិ​ព្រៃ​តា​ត្រាវ​ឃុំ​បល្ល័ង្ក​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​កំពុង​ខឹងសម្បា​យ៉ាងខ្លាំង​ទៅលើ​ថៅកែ​កា​រ៉ាស់​សាំង​តេលា​ដែល​មាន​ទីតាំ​ង​ស្ថិតនៅ​គល់​ស្ពាន​កំពង់ថ្ម បាន​បញ្ជា​ឲ្យ​កម្មករ​របស៉​ខ្លួន​បង្ហូរ​កាកសំណល់​ផ្សេងៗ​និង​លាមក​ដែល​ពេញ​ស្តុប​ហៀ​ហូរ បង្ហូ​ចូលទៅ​ស្ទឹង​ជីនិ​តនឹង​មាន​បងប្អូន​អាជីវករ​ផ្សារ​កំពង់ថ្ម​មួយចំនួន​យក​សំរាម​ទៅ​បោះចោល​ក្នុង​ស្ទឹង​នៅពេល​យប់​ស្ងាត់​។ ប្រជាពលរដ្ឋ​ដែល​ប្រគប​រប​ធ្វើ​នំ​បញ្ចុក​លក់បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា​ពួកគាត់​ពិបាក​និង​ប្រើប្រាស់​ទឹកស្ទឹង​ជីនិត​នេះ​ណាស់​ដោយសារ​ក្រុមក​ម្មក​រកា​រ៉ាស់​សាំង​តេលា​មួយ​នេះ​បាន​បង្ហូរ​កាកសំណល់​ផ្ទះ​បាយនិ​លាមក​ចូលក្នុង​ស្ទឹង​ពេល​កំពុង​លាង​នំ​បញ្ចុក​ក្នុង​ស្ទឹង​នេះ​ឃើញ​លាមក​អណ្ដែត​ត្រៀបត្រា​រកតែ​លាង​នំ​បញ្ចុក​មិនបាន​ពួកគាត់​បាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ទីនោះ​ដែរ​តែ​ពួកគាត់​បែរជា​មិន​យកចិត្តទុកដាក់​សោះ​អំពី​បញ្ហា​នេះ​នឹង​ផល​ប៉ះពាល់​មក​លើ​ប្រជាពលរដ្ឋ​រស់នៅ​ខាងក្រោម​ស្ពាន ដែល​ពួក​គាត៉​ដង​ទឹកស្ទឹង​នេះយក​ទៅ​ប្រើប្រាស់​ប្រចាំ​គ្រួសារ​នីមួយៗ​ជា​រឿង​រាលថ្ងៃ​។ រឿង​នេះ​បើ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ពិសេស​ការិយាល័យ​បរិស្ថាន​និង​មន្ទី​បរិស្ថាន​ខេត្ត​មិន​យកចិត្តទុកដាក់​ទេ​នោះ​ផល់ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​រស់នៅ​ខាងក្រោម​ស្ពាន​កំពុងថ្ម​ទាំងត្រោ​យខាង​ស្រុក​សន្ទុ​កនិង​ត្រោ​យ​ខាង​ស្រុក​បារាយណ៍​ដែល​គាត់​រស់នៅ​អម​សងខាង​មាត់​ស្ទឹង​ជីនិ​តដែល​ប្រើប្រាស​ទឹកស្ទឹង​ជីនិត​ជាប្រចាំ​។ លោក​ហេង​ឈុន​ហ៊ី​នាយ​ប៉ុស្តិ៍​ឃុំ​បល្ល័ង្ក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​លោក​បាន​ប្រាប់​ទៅ​ថៅកែ​កា​រ៉ាស់​សាំ​នោះ​ដែរ​តែ​គេ​មិន​ស្ដាប់​សោះ​នៅតែ​លួច​បង្ហូរ​ចូល​ស្ទឹង​នៅពេល​យប់​ដដែល​ជា​ដដែល​។ លោក​ហាក់​ម៉ុង​ហួត​អភិបាលស្រុក​បារាយណ៍​បានអោយដឹង​ថា​គាត់​បាន​ប្រាប់​ទៅ​ប៉ូលីស​ឲ្យ​ហៅ​ម្ចាស់កា​រ៉ាស់​សាំង​ណែនាំ​ហើយ​បើ​គេ​នៅតែ​លួច​បង្ហូរ​ចាំ​ឲ្យ​ខាង​បរិស្ថាន​គេ​ចុះ​មើល​ចំណែក​លោក​ញ៉ែម​ធែ​ល​មេឃុំ​បល្ល័ង្ក​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​រឿង​នេះ​មិនមែនជា​តួនាទី​របស់​គាត់​ទេ​សូម​ទៅ​ស៊ួ​ខាង​មន្ទីរ​បរិស្ថាន​ទៅ​ព្រោះនេះ​ជា​តួនាទី​របស់​បរិស្ថាន​។ លោក​បាន​បន្ត​ទៀត​ថា​សូម្បី​សំណល់​ធំ​ប៉ុណ្ណា​ប៉ុណ្ណី​សង់លើ​ចំណី​ស្ទឹង​មួយ​ភាគ​សង់​លើក​ចំណី​ថ្នល់ជាតិ​គ្មាន​ក្រសួង​ពាក់ព័ន្ធ​ណា​លោក​ហ៊ាន​ចុះបង្ក្រាប​ផង ចុះ​ទំរាំ​ការបង្ហូ​កាកសំណល់​និង​លាមក​ចូល​ស្ទឹង​នេះ​គ្មាន​នរណា​គេ​ហ៊ាន​បង្ក្រាប​ទេ​។ ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ស្ទឹង​ជីនិត​នេះ​លោក​បាន​ណែនាំ​ទាំង​អស់​។ ចំ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ទូរស័ព្ទ​ចូល​ហើយ​តែ​គ្មាន​អ្នក​លើក​។ ចំពោះ​ថៅកែ​កា​រ៉ាស់​សាំង​បាន​ប្រាប់ថា​ក្រោយ​ពី​ប្រជាពលរដ្ឋ​មា​ន​ប្រតិកម្ម​មក​នោះ​រូបលោក​បាន​ហាម​កម្មករ​មិន​ឲ្យ​បង្ហូ​រចូល​ស្ទឹង​ទៀត​ទេ​សូម​បញ្ជាក់​ពី​ការបា​រម្ម​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កា​រ៉ាស់​សាំង​ថា​ពេល​កន្លង​ទៅ​កា​រ៉ាស់​សាំង​នេះ​តែងតែ​ធ្លាយ​ស៊ី​យោ​បូម​សាំង​ជា​ញឹកញាប់​ហូរ​ពេញ​ថ្នល់​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ខ្លាច​មាន​អគ្គីភ័យ​ឆេះ​ពីព្រោះ​កម្មករ​ដូច​ជា​មិនសូវ​យកចិត្តទុកដាក់​សោះ​ហើយ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចុះ​ណែនាំ​កា​រ៉ាស់​សាំង​នេះផង​គាត់​បារម្ភ​ខ្លាំងណាស់​៕
DSC08119 DSC08120 DSC08121 DSC08122

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya