ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​ម៉ា​ទឹកកក​១៩​កញ្ចប់

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ដកហូត​ម៉ា​ទឹកកក​១៩​កញ្ចប់

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​យប់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​ខាងមុខ​សាលា​ចិន​ផ្លូវ​លេខ​១៣​ក្នុង​សង្កាត់​ផ្សារកណ្តាល​១​ខណ្ឌដូនពេញ​។​

 

​ជនសង្ស័យ​ឈ្មោះ សុខ ផា​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ស្នាក់នៅ​ផ្ទះជួល​នៅ​ផ្លូវ​លេខ​១៣​ក្នុង​សង្កាត់​ផ្សារ​ចាស់​ខណ្ឌដូនពេញ ត្រូវបាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​១៩​កញ្ចប់​និង​ម៉ូតូ​វីវ៉ា​មួយគ្រឿង​។​
​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ គឺ​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​បានចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​រាល​បទល្មើស​ផ្សេងៗ​នោះ​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជួបប្រទះ ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ឈប់​ម៉ូតូ​ដោយមាន​ការសង្ស័យ​ក៏​ហៅ​សួរនាំ និង​ឆែកឆេរ​ឃើញ​មាន​លាក់ទុក​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១៩​កញ្ចប់​ដែលមាន​បំណង​ដើម្បី​ចែកចាយ​បន្តទៀត​នោះ ក៏​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕gssss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya