ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ពុំ​ដឹង​មូលហេតុ​

បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន ពុំ​ដឹង​មូលហេតុ​

​​ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច មាត់ទ្វារ​ផ្ទះបាយ​ជនរងគ្រោះ​នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្ដាល ។​

 
​ជនរងគ្រោះ​ឈ្មោះ យ៉ែម ចាន់ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ កម្មករសំណង់ នៅ​ភូមិ​ឃុំ​កើតហេតុ​។​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ គឿន សាវ៉ា​ន​អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ការី​នី​រោងចក្រ ។​

 
​តាម​ការ បំភ្លឺ​របស់​ឈ្មោះ អ៊ុយ នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​បង​បង្កើត​ឪពុក​ជាមួយគ្នា​ម្តាយ​ដោយ​ខ្លួន​) មុខរបរ​កសិករ​នៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច​ស្រុក​អង្គស្នួល ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ផឹក​ស្រាស​ស្រវឹង​ហើយ​យក​ទូរស័ព្ទ​ទៅ​ម្តាយ​និយាយ​ពី​រឿង​ប្អូន​នៅឯ​ខេត្តកំពង់ស្ពឺ​ឈ្មោះ យែ​ម សម្ផស្ស បាន​យក​ប្លង់ដី​ម្តាយ​ទៅ​ខ្ចីលុយ​ធនាគារ ១.០០០​ដុល្លារ នៅក្នុង​ប្លង់ដី​នោះ​មាន​ចំណែក​ជនរងគ្រោះ​ផងដែរ ពេល​ខ្ចី​បាន​ហើយ​គេច​ទៅរក​ស៊ី​ឯ​ក្រៅ​ស្រុក ពេល​និយាយ​ទូរស័ព្ទ​បណ្តើ​រយំ​បណ្តើរ​ហើយក៏​ចូលក្នុង​ផ្ទះ​បាត់ បាន​មួយសន្ទុះ​ស្រាប់តែ​ឮ​ក្មេង​ប្រាប់ថា ឃើញ​ជនរងគ្រោះ​ចងក នៅ​មាត់ទ្វារ​ផ្ទះបាយ និង​ក្រ​ម៉ា​ស្លាប់​បាត់ទៅហើយ​។​

 
​តាម​ការពិនិត្យ​របស់​នគរបាល ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត ចងក​ដោយ​ខ្លួនឯង សព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕hd dfg

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya