ភ្នំពេញ ៖ នៅថ្ងៃទី១៨ខែសីហាឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៤លើក យប់៦លើក, បណ្តាលអោយមនុស្សស្លាប់៨នាក់(ស្រី២នាក់)របួសធ្ងន់៩នាក់(ស្រី២នាក់) និងរបួសស្រាល១៣នាក់(ស្រី២នាក់ )។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង, រថយន្តធុនតូច៦គ្រឿង, និងយានផ្សេង១(រទេះសេះ)។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៨លើក,មិនប្រកាន់ស្តាំ២លើក,កត្តយានយន្ត១លើក, ស្រវឹង១លើកនិងប្រជែងគ្រោះថ្នាក់២លើក។ចំពោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយ មិនបានពាក់មួកសុវត្ថិភាពចំនួន១៧នាក់(យប់៧នាក់)។
រថយន្តពិន័យសរុបចំនួន៨២៣គ្រឿង (រថយន្តធំ២១១គ្រឿង) ស្មើនិង៨៣៤ករណីល្មើសក្រដាសស្នាមមាន៦២១ គ្រឿង ស្មើនឹង៦៣២ករណី, ចំពោះករណីល្មើសបច្ចេកទេស២០២ គ្រឿងស្មើនឹង២០២ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១.៧៤៩ គ្រឿង ៕