ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ផែនទី​ដើម​មកដល់ ដី​ខ្មែរ បាត់​តែ​លោក​ប្រធាន មិនដឹង​ទៅ​ណា​? ​

ផែនទី​ដើម​មកដល់ ដី​ខ្មែរ បាត់​តែ​លោក​ប្រធាន មិនដឹង​ទៅ​ណា​? ​

ភ្នំពេញ​៖ ផែនទី​ដើម​របស់​ខ្មែរ​ចំនួន ១៨​ផ្ទាំង ដែល​ខ្មែរ​បាន​ដាក់​ទៅ កាន់​អង្គការសហប្រជាជាតិ ប្តឹង​ពី​ការទម្លាក់ គ្រាប់បែក​របស់​អាម៉េរិក​លើ​ដែន​ដី​ខ្មែរ​នា​អំឡុង​ទសវត្ស​ន៍​ឆ្នាំ​៦០ បាន​នាំ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ម៉ោង  ១០ និង​១២​នាទី​យប់​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៥​នេះ តាម​ការគ្រោងទុក​។ តែ​គួរ​អាសូរ​ផែនទី​ទួញ​ថ្ងូ​ដង្ហោយ​រក លោក​ប្រធាន តើ​លោក​ប្រធាន ដែល​តែង​ដង្ហោយ​ចង់ឃើញ​ផែនទី​របស់​ខ្មែរ​បាត់​ទៅ​ណា​ហើយ​ពេលនេះ​។​
​គ្រា​ដែល​ផែនទី​ដើម​របស់​ខ្មែរ​ត្រូវបាន​នាំ​ចូល​មកដល់​កម្ពុជា​វិញ បែរ​ជា​លោក សម រង្ស៊ី ដែល​តែង​រិះគន់ថា រាជ​រដ្ឋា  ភិបាល​ខ្មែរ​ប្រើ​ផែនទីមិន​ត្រឹមត្រូវ ទៅ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ ក៏​បាន​ធ្វើដំណើរ​ចាក ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​អូស្ត្រាលី​ទាំង​តក់ក្រហល់​ផងដែរ​។ ពោល​លោក សម រង្ស៊ី បាន​ចាកចេញ​ពី​កម្ពុជា  មុន​ផែនទី​មក​ដល់​ត្រឹម​តែ​ប្រមាណ ៥​ម៉ោង​ប៉ុណ្ណោះ (​លោក សម រង្ស៊ី ចាក​ចេញ​នៅ​ម៉ោង ៦​និង​១០​នាទី​ល្ងាច  ផែនទី​មកដល់​ម៉ោង ១០​និង​១២​នាទី​យប់​)​។​
​តើ​ការចាកចេញ​របស់លោក សម រង្ស៊ី ជាការ​គាប់​ជួន ឬ ជា​ការចាកចេញ ដើម្បី​គេច​ចេញពី​ភាពអាម៉ាស់​?
​លោក សម រង្ស៊ី ត្រូវបាន​គេ​ដឹងថា តែងតែ​ស្រែក​វាយប្រហារ​រាជរដ្ឋាភិបាល​កម្ពុជា របស់​សម្តេច​តេជោ ហ៊ុន សែន  ថា​ជា «​អាយ៉ង​» របស់​វៀតណាម និង​ចោទប្រកាន់​ទៀតថា ប្រើ​ផែនទី​ក្លែងក្លាយ ដើម្បី​បោះបង្គោល​ព្រំដែន​ជាមួយ វៀតណាម និង​តែងតែ​ទាមទារ​រក​ផែនទី​តម្កល់​នៅ​អង្គការសហប្រជាជាតិ​មក​ផ្ទៀងផ្ទាត់​ឲ្យបាន​ច្បាស់លាស់​។​
​ពេលនេះ ផែនទី​ត្រូវបាន​នាំ​មក​ដល់​ទៅ​ហើយ ហេតុអ្វី បាន​លោក​ប្រធាន​មិន​ព្រម​នៅចាំ​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់​ផ្ទាល់  ភ្នែក​ទៅ បែរ​ជា​គេចចេញ​ទៅ​វិញ​។ ការ​ចេញ​របស់​លោក​ប្រធាន គឺ​ដើម្បី​នាំយក​នូវ​ភាពអាម៉ាស​របស់​លោក​ប្រធាន  ទៅ​ជាមួយ​ផង​ដែរ ត្បិត​ពុតត្បុត​របស់លោក​ប្រធាន ដែល​ធ្លាប់​បង្កាច់បង្ខូច​រាជរដ្ឋាភិបាល ត្រូវបាន​លាតត្រដាង យ៉ាង​ជាក់ច្បាស់​នាពេលនេះ​ទៅហើយ​។​
​នេះ​ពិតជា​ដូច​ពាក្យចាស់​ពោល «​ភូត​ច្រើន ច្រើន​ចាញ់​អាត្មា​!»​។ តែ​សង្ឃឹមថា នឹង​គ្មាន​ឡាំប៉ា​នៅ​ថ្ងៃក្រោយ​ទៀត​ទេ​៕
ST-094

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya