បាងកក ៖ បន្ទាប់ពីទទួលបាន វីដេអូ នៅកន្លែងបំផ្ទុះគ្រាប់ បែកកណ្ដាលទីក្រុងបាងកក, សមត្ថកិច្ចបង្ហាញវិដេអូ ជនសង្ស័យ ស្ពាយសាក់កាដូ និងដាក់កៅអី ហើយបំផ្ទុះគ្រាប់បែកករណីលើកទី១។ ជនសង្ស័យស្ពាយ សាក់កាដូនេះត្រូវប៉ូលិសកំពុងតាមប្រមាញ់ចាប់ខ្លួន។
លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha ជឿថា ជាទង្វើរបស់ក្រុមប្រឆាំងរដ្ឋាភិបាល មានមូលដ្ឋាននៅភាគឦសាន។ នៅថ្ងៃទី១៨ ខែសីហានេះ គ្រាប់បែក (លើកទី២) ត្រូវបានគប់ទៅកាន់តំបន់ផែ សាថន នៅក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០១៥នេះ ប៉ុន្តែវាមិនបានបង្កឲ្យមាន មនុស្សស្លាប់ និង របួស ឬបង្កការខូចខាតអ្វីនោះឡើយ។
សារព័ត៌មានបាងកកប៉ុស្តិ៍ និង Sky News របស់ថៃ ចេញផ្សាយបន្តទៀតថា ការផ្ទុះគ្រាប់បែកដែលសង្ស័យនោះ ត្រូវបានប្រទះឃើញ នៅម៉ោង១និង២០នាទី រសៀលថ្ងៃអង្គារនេះ នៅម្តុំស្ពាន សាថន ក្បែរកន្លែងទទួលអ្នកដំណើរ និងចតរថយន្តតាក់ស៊ី។ គ្រាប់បែកត្រូវបានទម្លាក់ចូលទៅក្នុងទឹកទន្លេ ហើយក៏បានផ្ទុះឡើងតែម្តង៕
» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » វីដេអូ បង្ហាញមុខ ជនសង្ស័យ បំផ្ទុះគ្រាប់បែកនៅបាងកក