ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ញ៉ែម វ៉ាន់​នី ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ​

លោក ញ៉ែម វ៉ាន់​នី ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ​

ភ្នំពេញ​៖ មន្ត្រីនគរបាល​ខេត្ត​មណ្ឌលគិរី មិន​ចូល​ចិត្ត​និង​អំពើពុករលួយ​ពាក់​ពួកនិយម គ្រួសារនិយម បាន​លាតត្រដាង​យ៉ាង​ច្បាស់​នូវ​រឿង​អាក្រក់​សព្វបែបយ៉ាង​របស់លោក ញ៉ែម វ៉ាន់​នី ហើយ​អតីត​អភិបាលខេត្ត​មណ្ឌលគិរី លោក ចាន់ យឿន ក៏​ធ្លាប់​សុំឲ្យ​មាន​ការផ្លាស់ប្ដូរ​តំណែង​លោក ញ៉ែម វ៉ាន់​នី ដែរ​។ អំពើ​អាក្រក់​របស់​លោក ញ៉ែម វ៉ាន់​នី មាន​៣​ចំណុច​ធំៗ ដូចជា ការគ្រប់គ្រង​កម្លាំង ការប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ និង​គ្មាន​សមត្ថភាព​ក្នុង​ការបញ្ជា​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ជាដើម​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម វ៉ាន់​នី មាន​ភស្តុតាង និង​សាក្សី​គ្រប់គ្រាន់ ប៉ុន្តែ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​ទើប​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ចាត់​វិធានការ​តាមច្បាប់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង គួរ​ពិនិត្យ​ឡើងវិញ​ព្រោះ​ក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល ខេត្ត​មណ្ឌលគិរី មាន​រៀបរាប់​យ៉ាង​ច្បាស់​នូវ​អំពើពុករលួយ​របស់​លោក ញ៉ែម វ៉ាន់​នី និង​បក្ខពួក​។​
​រឿងអាស្រូវ​ពុករលួយ​របស់លោក ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត​នេះ លាតត្រដាង​ជា​សាធារណៈ​ហើយ​ក៏​មាន​ពាក្យបណ្ដឹង​ទៅ​ដល់​អង្គភាព​ប្រឆាំង អំពើពុករលួយ ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនទាន់​ចាត់​វិធានការ​ដក​ហូត​លោក ញ៉ែម វ៉ាន់​នី ចេញពី​តំណែង​នៅឡើយ​ហើយ ទុកឲ្យ​លោក ញ៉ែម វ៉ាន់​នី បន្ត​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី ។ ចំណែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានត្រឹមតែ​កោះហៅ​លោក ញ៉ែម វ៉ាន់​នី ឲ្យចូល​ឆ្លើយ​បំភ្លឺ​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ប៉ុណ្ណោះ​ព្រោះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គ្មាន​ចំណាត់ការ​លើ​លោក ញ៉ែម វ៉ាន់​នី តាម​ផ្លូវច្បាប់​? ។​
​អគ្គស្នងការ​នគរបាល​ជាតិ មិន​ដក​ហូត​មុខ​តំណែង​លោក ញ៉ែម វ៉ាន់​នី ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ចាត់​វិធានការ​តាមច្បាប់​ទើប​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី រូប​នេះ​ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ ហើយ​គំរាមកំហែង​ទៅលើ​មន្ត្រី​នគរបាល​ដែល​ហ៊ាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ ទៀតផង​។ ជាក់ស្ដែង​លោក ញ៉ែម វ៉ាន់​នី មាន​លាក់ទុក​ឈ្មោះ​មន្ត្រី​ខ្មោច និង​ប្រពន្ធ​ព្រមទាំង​សាច់ញាតិ​របស់​ខ្លួន​ជាច្រើន​នាក់ បើក​យក​ប្រាក់ខែ​ក្នុង​មួយ​ខែៗ​ជាច្រើន​លាន​រៀល​?​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ក្នុងនាម​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើង​វិញ ព្រោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក ញ៉ែម វ៉ាន់​នី ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ជាង​មុន ចំណែក​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​ត្រូវ​ឱបក្រសោប​មន្ត្រី​ពុករលួយ​ដូចជា លោក ញ៉ែម វ៉ាន់​នី ៕W@t-090832

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya