ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ត្រូវ​ជនដៃដល់​បោក​ក្បាល​នឹង​ថ្ម ដណ្ដើមយក​ទូរស័ព្ទ​គេចខ្លួនបាត់​

យុវជន​ម្នាក់​ត្រូវ​ជនដៃដល់​បោក​ក្បាល​នឹង​ថ្ម ដណ្ដើមយក​ទូរស័ព្ទ​គេចខ្លួនបាត់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន បន្ទាប់ពី​ជនដៃដល់​២​នាក់​ចាប់​ក្បាល​បោក​នឹង​ថ្ម​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​តាមផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​ភោជនីយដ្ឋាន​ទន្លេសាប ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

 
​ជនរងគ្រោះ​ឈ្មោះ​ពៅ ពីសី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់នៅ​ម្តុំ​ផ្សារ​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​បាន រងរបួស​ធ្ងន់ធ្ងរ​បែកក្បាល​។​

 
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​ជនរងគ្រោះ រួចហើយ​ចុះ​ពីលើ​ម៉ូតូ​ចាប់​ក្រៀក​ជនរងគ្រោះ​បោក​ក្បាល នឹង​ថ្ម ហើយ​ពួក​ជនល្មើស​ក៏​ដណ្ដើមយក​ទូរស័ព្ទដៃ​២​គ្រឿង​បានសម្រេច​ហើយក៏​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

 
​ចំពោះ​ករណីនេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បើក​ការស្រាវជ្រាវ​ដើម្បី​ឈានដល់​ការចាប់ខ្លួន​ក្រុម​ជនល្មើស​ទាំងនោះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕sdddddf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya