ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវគេ​លប​កាប់​ជាច្រើន​កាំបិត

បុរស​ម្នាក់​ត្រូវគេ​លប​កាប់​ជាច្រើន​កាំបិត

​កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវបាន​គេ​កាប់​ជា​ច្រើ​កាំបិត​រងរបួស​ធ្ងន់ ខណៈ​ជនរងគ្រោះ​ដើរ​ចេញពីផ្ទះ​សំណាក់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅមុខ​សាលា​បុណ្យ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

 

​ជនរងគ្រោះ​មានឈ្មោះ វង វ៉ាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផ្លូច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ មានមុខរ​បរជា​អ្នករត់​តុ​នៅ​ហាង​ម្លប់​ស្បូវ ក្នុង​សង្កាត់​កំពង់ឆ្នាំង​។​

 
​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​មិត្ត​ភ័ក្ដិ​ម្នាក់ទៀត បាននាំគ្នា​ទៅ​កម្សាន្ត​នៅក្នុង​ក្លិប​មួយ នៅ​ជិត​ផ្ទះសំណាក់​សាន់​ដេរ​២ បន្ទាប់ពី​រាំលេង​កម្សាន្ត​បាន​បន្តិច ជនរងគ្រោះ​បានចេញ​ពី​ក្លិប​ទៅ​ដេក​នៅផ្ទះ​សំណាក់​សាន់​ដេ​២ ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ផ្សេងទៀត​។ ក្រោយ​ពេលដេក​ហើយ​បានចេញ​មកវិញ និង​ទូរស័ព្ទ​ទៅ​មិត្ត​ភ័ក្ដិ​ដែល​មកជា​មួយ​ដោយ​ប្រាប់ថា “​អញ​ចេញទៅ​ផ្ទះ​ហើយ មក​ទៅផ្ទះ​ជាមួយគ្នា​” ហើយក៏​បាន​ដើរ​ដល់​ជិត​សាលា​បុណ្យ ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​មក​កាប់​ពីក្រោយ​ជាច្រើន​កាំបិត​រួច​គេចខ្លួនបាត់​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​រងរបួស​ត្រូវ​ក្បាល ដៃ និង ក ជាច្រើន​កន្លែង​។​

 
​ករណីនេះ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ដៃដល់ ព្រោះ​បានកំណត់​មុខសញ្ញា​បាន​ខ្លះៗ​ហើយ ៕gsss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya