(ស្ទឹងត្រែង) : យុវជនម្នាក់ត្រូវបានអាវុធហត្ថខេត្តឃាត់ខ្លួន ពាក់ព័ន្ធ និងការជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ នៅត្រង់ចំណុច ស្នាក់ការសន្តិសុខ ៧៤៧ ស្ថិតក្នុងភូមិឬទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាមមន្ត្រីអាវុធហត្ថបានអោយដឹងថា:ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅពេលដែលជនសង្ស័យ បានធ្វើសកម្មភាព ជួញដូរគឺដោយមានការឃ្លាំមើលពីសមត្ថកិច្ចទើបអាចឃាត់ខ្លួនជនសង្ស័យបាននៅនឹងកន្លែងតែម្តង ត្រង់ចំណុចខាងលើ បន្ទាប់ពីមានបញ្ជាផ្ទាល់ពីរ លោក ឧត្តសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ផងដែរ។
អាវុធហត្ថបានបន្តថា:ជនសង្ស័យឈ្មោះ ឡែង សៃ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ឡាវ មុខរបរ ធ្វើស្រែចំការ រស់នៅ ភូមិ ប៉ាក់ សង ស្រុកប៉ាក់ សង ខេត្ត ចម្ប៉ាសាក់ ។
ជុំវិញការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទ ម្សៅ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ស្មើរនិង ៥០៣.៥ ក្រាម រួមទាំង ទូរស័ព្ទដៃម៉ាក សាំសុង ព៌ណខ្មៅ១គ្រឿង៕