ពោធិ៍សាត់៖ នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនយុវជនម្នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តផ្តន្ទា ទោស បន្ទាប់ពីរូបគេត្រូវបុរសម្នាក់ប្តឹងពីបទលួចលុយ ២លានរៀល។
ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ សុក សូ អាយុ ២៤ឆ្នាំរស់នៅក្នុងភូមិកើតហេតុ។
បុរសដើមបណ្តឹងមានឈ្មោះ ឈួន ធឿន អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។
លោក គុយ ញឿន បន្តឲ្យដឹងទៀតថា តាមពាក្យបណ្តឹងពីជនរងគ្រោះ និងចម្លើយសារភាព ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕
» ព័ត៌មានជាតិ » យុវជនម្នាក់ ករណីលួចលុយ ២លានរៀល