កោះកុង៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ មន្ត្រីអង្គការ «មាតាធម្មជាតិ» ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ស្ថិតនៅភូមិខ្នុង ឃុំកណ្តោល ស្រុក បុទុមសាគរ ខេត្តកោះកុង លើករណី ពួកគេនាំគ្នាតវ៉ារឿងបូមខ្សាច់។
សមាជិកអង្គការ «មាតាធម្មជាតិ» ទាំង៣នាក់ខាងលើ ទី១៖ ឈ្មោះ សាន់ ម៉ាឡា ភេទប្រុស អាយុ២៣ឆ្នាំ, ទី២៖ ឈ្មោះ ទ្រី សុវីគា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៣៖ ឈ្មោះ ស៊ឹម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ។ បើតាមមន្ត្រីសិទ្ធិមនុស្ស បាននិយាយថា ការចាប់ខ្លួន ជនទាំង៣នាក់ ខាងលើមិនទាន់ដឹងមូលហេតុអី្វច្បាស់លាស់នោះទេ។
រហូតដល់ពេលសមត្ថកិច្ចបានបញ្ជាក់ថា មន្ត្រីអង្គការទាំង៣នាក់នេះ បានបញ្ជូនទៅកាន់តុលាការខេត្តហើយ៕
» ព័ត៌មានជាតិ » ឃាត់ខ្លួនមន្ត្រី អង្គការមាតា ធម្មជាតិ ៣នាក់ ករណីតវ៉ារឿង បូមខ្សាច់