ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ​លោក​ទា គឹម​សុទ្ធ មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​សង្ស័យ​មាន​ភាគហ៊ុន​និង​អ្នក​រកស៊ី​ឈើ ​

​លោក​ទា គឹម​សុទ្ធ មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​សង្ស័យ​មាន​ភាគហ៊ុន​និង​អ្នក​រកស៊ី​ឈើ ​

សៀមរាបៈ សកម្មភាព​ដឹក​ឈើ​របស់ លោក វ៉ា ហៅ​ចាន់ថុន បានធ្វើ​សកម្មភាព​ដឹក​យ៉ាង​គគ្រឹក គគ្រេង​ពុំ​ត្រូវបាន លោក ឯក មន្នី នាយរង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប និង​លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ចាត់វិធានការ​បង្ក្រាប ខណៈពេល​ដែល​ធ្វើ​សកម្មភាព លោក​ទាំង​ពីរ​ខ​ល​ចូល​ហើយ​បែរជា​មិន​លើក​ទូរស័ព្ទ ជា​ហេតុ​ធ្វើឲ្យ​មហាជន​សង្ស័យថា តំណែង​តួនាទី​របស់​លោក នាយរង​អធិការដ្ឋាន និង​លោក ទា គឹម​សុទ្ធ ត្រូវបាន​ឈ្មួញ​ឈើ​ទិញ ដោយ​កាកសំណល់​លុយ​ហើយ​ដឹង បាន​ជា​មិន​ហ៊ាន​បង្ក្រាប​។​
​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​លោក វ៉ា ហៅ​ចាន់ថុន បាន ដឹក​ចេញពី​ស្រុក​វ៉ារិន ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ជាច្រើន​កន្លែង តែ​ពុំ​ត្រូវបាន បង្ក្រាប​ម្តងណា​ឡើយ ដោយសារ​តែ​បុគ្គល​រូបនេះ​ត្រូវបាន​គេ​ដឹងថា មាន​អត្ត​ច​រឹក​ចូល​ចិត្ត​ធ្វើ​នំ​អត់​ម្សៅ កន្ទេល​ធំ​បន្លំ​ដេក អែបអាង​យកឈ្មោះ​អ្នក​ដ៏​ទៃ​មក​យក​លេស​ក្នុង​មុខរបរ​របស់​ខ្លួន ជាក់ស្តែង​រថយន្ត​របស់លោក វ៉ា ហៅ ចាន់ថុន បាន​ដឹក​ឈើ​លេខ​២​ដោយ​គ្មាន​ច្បាប់ ជាច្រើន​គ្រឿង ចូល​ដេប៉ូ​របស់ខ្លួន​ស្ទើរតែ​ជា​រៀងរាល់​យប់ តែ​ពុំ​ត្រូវ​បាន​ហាមឃាត់​នោះទេ ដោយសារតែ​លោក​បាន​ចង សម្ព័ន្ឋមេត្រីភាព​ជាមួយ​លោក ប៉ុង​ប៊ុន​លីម លោក ឡូ​ន និង​លោក ឯម មន្នី ព្រមទាំង​លោក ទា គឹម​សុទ្ធ ទើបបានជា​ពុំ​មាន​ការបង្ក្រាប​ពី​សំណាក់​មេព្រៃ​ទាំងនេះ​។​
​លោក ឯក មន្នី នាយរង​អធិការដ្ឋាន រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា បើ​ឃើញ ហេតុ​ការ​រថយន្ត ដឹកឈើ​ដោយ​គ្មាន​ច្បាប់ សុំ​ឲ្យ​ខ​ល​ហៅ​លោក ជាបន្ទាន់​លោក​នឹង​ចាត់​កម្លាំង​ចុះ​ទៅ​ឃាត់​ទុក  ការលើកឡើង​បែប​នេះ​គឺ​លោក ឯម មន្នី ឆ្លើយ​ឲ្យ​រួច​ផុតតែ​ពី​មាត់​នោះទេ ជាក់ស្តែង​នៅពេលដែល​មាន​រថយន្ត កូរ៉េ រថយន្ត​នី​សាន់ ជា​ពិសេស​រថយន្ត លោក វ៉ា ហៅ​ចាន់ថុន ដឹកឈើ​ស្ទើរតែ​បាក់​សន្ទា​ស ពេល​ខ​ល​ហៅ​លោក ឯក​មន្នី និង​លោក ទា គឹម​សុទ្ធ បែរជា​គ្មាន​លោក​ណា​ម្នាក់​លើក​ទូរស័ព្ទ​នោះ​ទេ ជា​ហេតុ​ធ្វើឲ្យ​មាន​ការសង្ស័យថា ប្រហែលជា មាន​ជាប់​ពាក់ព័ន្ឋ​ទៅ​នឹង​ការ​រកស៊ី​ដឹក​បទល្មើ​ស​នេះ​ទេ​ដឹង បានជា​ពុំ​ហ៊ាន​លើក​ទូរស័ព្ទ​។​
​ពាក់ព័ន្ឋ​ទៅនឹង ការចោទប្រកាន់ថា លោក វ៉ា ហៅ ចាន់ថុន ទិញ​ទឹកចិត្ត​មេព្រៃ ដើម្បី​រកស៊ី​ដឹក​ឈើ​បាន​ដោយ​រលូន រាប់សិប​ឆ្នាំ​នេះ គឺ​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ តាម​លេខ​ទូរស័ព្ទ ០៨៨៨៦៧៧៧៧៩ កាលពី​រសៀល ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ ។​
​មហាជន​ទូទៅ​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​លោក ប៉ុង​ប៊ុន​លីម នាយ​សង្កាត់រដ្ឋបាល​ខ្នា​រវាស់ ដែល​មាន​ចេតនា ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈើ មិន​គិត​ពី​ផលប្រយោជន៍​ជាតិ មិន​ខុស​ពី​គេ​និយាយថា មេព្រៃ ក្លាយ​ជា​មេ​ខ្មូត បើ​មេព្រៃ​មិន​បើកភ្លើង​ខៀវ ឈ្មួញ​ឯណា​ទៅ​ហ៊ាន​រំលោង សង្កាត់រដ្ឋបាល​ព្រៃឈើ ខ្នា​រវាស​បាន ចំណែក​ប្រជាពលរដ្ឋ​សុំ​ដឹកឈើ​បន្តិចបន្តួច ចាប់ចង គំរាម​គំហែង រីឯ​លោក វ៉ា ហៅ​ចាន់ថុន មិន​ហ៊ាន​បង្ក្រាប​ព្រោះ​ខ្លាច​ដាច់​ឆ្នាំងបាយ​។​
​ដោយ  ប៊ុន  រដ្ឋា
Image1 Image2 Image3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya