ខេត្តកណ្ដាល ៖ កម្លាំងនគរបាលយុត្តិធម៌ស្រុកសហការជាមួយប៉ុសិ្តនគរបាល រដ្ឋបាលព្រែកដំបង ប៉ុស្តិព្រែកអញ្ចាញ បានចាប់ឃាត់ខ្លួនបុរសម្នាក់តាមដីកាវេលាម៉ោង១និង៤០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២៩១៥ នៅចំណុចភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
យោងតាមដីកាលេខ០៨៣ដកបចខ ចុះថ្ងៃទី២១.០៣.២០០៧ របស់លោក ឃុន លាងម៉េង ចៅក្រមស៊ើបអង្កេតសាលាដំបូង ខេត្តកណ្តាលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ជៀប សុផល ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលពីបទប្លន់ប្រព្រឹត្តនៅភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៦ ៕