ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អេក្កាវ៉ាទ័​រកាយ​ដី​ដំបូក មើលមិនឃើញ​ប៉ះចំ​មនុស្ស​កំពុង​ដេក​ក្នុង​អង្រឹង​ស្លាប់​ម្នាក់​ ​

អេក្កាវ៉ាទ័​រកាយ​ដី​ដំបូក មើលមិនឃើញ​ប៉ះចំ​មនុស្ស​កំពុង​ដេក​ក្នុង​អង្រឹង​ស្លាប់​ម្នាក់​ ​

ខេត្ត​ពោធិ៍សាត់ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្រោយពី​ត្រូវ​ប្រ​ម៉ោយ​អេស្កាវ៉ាទ័រ​កាយ​ប៉ះ ខណៈ​កំពុង​ដេក​នៅ​ក្នុង​អង្រឹង ហើយ​អ្នក​កាយ​មើលមិនឃើញ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ការដ្ឋាន​ក្រុមហ៊ុន​ភាពី​ម៉ិច ការដ្ឋាន​ទី​១៤ ស្ថិតក្នុង​ភូមិ​សាយ ឃុំ​ព្រ​ងិល ស្រុក​ភ្នំ​ក្រវ៉ា​ញ​។​
​ជនរងគ្រោះ​ត្រូវគេ​បញ្ជាក់ថា មានឈ្មោះ អៀ​ច អយ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចាន់​សេរី ឃុំ​បា​ក់ជ​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ មាន​មុខរបរ​ជា​កម្ម​ករ​ដំឡូង​។​
​តាម​អ្នកឃើញ​ហេតុការណ៍​និយាយថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​យក​អង្រឹង​ទៅ​ចង​នៅក្បែរ​ដំបូក​ដែល​មាន​ព្រៃ​ដុះ​ជុំជិត បន្ទាប់មក​ក៏​មាន​អេស្កាវ៉ាទ័រ​មួយគ្រឿង​មក​ដល់​ដើម្បី​កាយ​ដំបូក​នោះ ហើយ​ដោយ​មើលមិនឃើញ​ក៏​អូស​ដៃ​អេស្កាវ៉ាទ័រ​នោះ​ធ្វើឲ្យ​ចំ​ជនរងគ្រោះ​ដែល​កំពុង​ដេក​ស្លាប់​តែ​ម្តង​។ ក្រោយ​កើតហេតុ​ភ្លាម អ្នកបើក​រថយន្ត​អេស្កាវ៉ាទ័រ បាន​រត់គេចខ្លួន​បាត់​៕11880638_408332676027817_7814504687067327349_n 11885236_408332659361152_763066754317565714_n 11895955_408332702694481_8085480322638245792_n11885236_408332659361152_763066754317565714_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya