ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​កិន​ស្លាប់​១ របួសធ្ងន់​១

ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​កិន​ស្លាប់​១ របួសធ្ងន់​១

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ និង​ស្ត្រី​ម្នាក់ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​វ៉ា​ជាមួយ​រថយន្ត​ដែល​កំពុងបើក​ស្របគ្នា ហើយ​វាក់​ជាមួយ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ក៏ត្រូវ​បាន​រថយន្ត បុក​និង​កិន​ពេញទំហឹង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ សីហា ២០១៥ ស្ថិតនៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​កន្លែង​លក់​សាច់ក្រក​អាំង ស្ថិតក្នុង​ភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

 

​ជនរងគ្រោះ​ឈ្មោះ​អាត់ និមិត្ត អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ត្រាច ឃុំ​កំពង់លាវ ស្រុក​បាទី ខេត្តតាកែវ ។ ចំណែក​ស្ត្រី​ម្នាក់ទៀត​ដែលជា​អ្នករួមដំណើរ​បាន​រង​របួសធ្ងន់​នោះ មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះឡើយ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្លាមៗ​៕sfa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya