ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នគរបាល​ប៉ុស្តិ៍ ច្បារអំពៅ​២ ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​គាស់ ផ្ទះ​ចូល​លួច​ម៉ូតូ​មួយគ្រឿង​

នគរបាល​ប៉ុស្តិ៍ ច្បារអំពៅ​២ ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​គាស់ ផ្ទះ​ចូល​លួច​ម៉ូតូ​មួយគ្រឿង​

​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍ ច្បារអំពៅ​២ បាន​ឃាត់​បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ពីបទ គាស់​ផ្ទះ​ចូល​លួច​ម៉ូតូ ស្គុ​ប​ពីមួយ​គ្រឿង​កាលពី​វេលា​ម៉ោង ១១ និង​៤០​នាទី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ផ្ទះ​៨៦ ផ្លូវ​៣៦៧ ក្រុម​៤ ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

 

​ជនរងគ្រោះ ឈ្មោះ ឡេង សុង​ហេង ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ត្រី មាន​ទីលំនៅ​ផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​៣៦៧ ក្រុម​៤ ភូមិ​កណ្តាល សង្កាត់ ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុ​ល សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

 
​ជនសង្ស័យ​បានអោយដឹងថា បក្ខពួក​ម្នាក់ទៀត ដែល​បានគេច​ខ្លួន​ឈ្មោះ ទ្រី កក្កដា ហៅ​អា​ស៊ឺង ភេទ​ប្រុស ជនជាតិខ្មែរ ទើប​ចេញពី​ព័ន្ធ​នាគា ស្នាក់នៅ​ផ្ទះជួល​ចុង​ដី ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ។​

 
​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ដកហូត​វត្ថុតាង រួមមាន – មេសោ​ម៉ា​សូឡិច​មួយ – ម៉ូតូ​ម៉ាក​ស្គុ​ប​ពីមួយ​គ្រឿង ពណ៍​ខ្មៅ សេរី​2012 ពាក់​ផ្លាកលេខ ភ្នំពេញ 1BM 1811 ។​

 
​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕gy gsx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya