ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ចោរឆក់​កាបូប​ម្នាក់ រួច​បញ្ជូន​ទៅកាន់​តុលាការ

បង្ក្រាប​ចោរឆក់​កាបូប​ម្នាក់ រួច​បញ្ជូន​ទៅកាន់​តុលាការ

​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥​នេះ បាន​បញ្ជូន​មុខសញ្ញា​ឆក់​ទ្រព្យ សម្បត្ដិ​របស់ ប្រជាពលរដ្ឋ តាម​ដងផ្លូវ​ម្នាក់ ទៅកាន់​តុលាការ ក្រោយពី​ដេញ​បង្ក្រាបបាន នៅ​ទឹកដី សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​

 
​ជនសង្ស័យ​ឈ្មោះ​អឿន សំ​អូន ហៅ​វុ​ធ សំ​អូន អាយុ ៣២​ឆ្នាំ ក្នុងចំណោម​បក្ខពួក ពីរ​នាក់​ត្រូវបាន កម្លាំង​ល្បាត​របស់​ការិយាល័យ​ដេញ​បង្ក្រាប បាន​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​លេខ​៦០៨​មុខផ្ទះ​លេខ​៧៥ សង្កាត់​បឹង កក់​ទី​២ ខណ្ឌទួលគោក ក្រោយពី ពូកគេ​បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​ពី​ស្ដ្រី ម្នាក់​មិនបាន​សម្រេច ហើយ​ប្រុង​បើក​ម៉ូតូ គេចខ្លួន ។​

 
​មុនពេល​កើតហេតុ ខណៈ​ស្ដ្រី​រងគ្រោះ​ឈ្មោះ ម៉ក់ ចន្ថា អាយុ​៣៩​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ​តែ ម្នាក់ឯង តាម​បណ្ដោយ​ផ្លូវ​លេខ​១០៨ ក្នុង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក លុះ​ពេល ធ្វើដំណើរ​មកដល់​មុខផ្ទះ​លេខ​៧៥ ស្រាប់តែ លេចមុខ​ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​មក អែប ហើយ​អ្នក​អង្គុយ​ពីក្រោយ​ឆក់យក​កា បូ​ប​ជនរងគ្រោះ​មិនបាន ធ្វើឱ្យ​ពួកគេ​ដួល​។ ភ្លាមៗ​នោះ​កម្លាំង​ល្បាត​របស់​ការិយាល័យ ព្រហ្មទណ្ឌ កម្រិត​ស្រាល នៅក្បែរ​កន្លែង​កើត ហេតុ បានចេញ​មកជួយ​អន្ដរាគមន៍​ភ្លាមៗ ដោយ​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​និង​ម៉ូតូ​ជិះ ធ្វើ​សកម្មភាព ពាក់​ស្លាក​លេខ កំពង់ធំ 1G-8008 នាំមក​កាន់​ការិយាល័យ ដើម្បី​បន្ដ​ការ សួរនាំ​និង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕sgsss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya