ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រថយន្ត​ដឹក​អង្ករ​បែក​កង់​ក្រឡាប់ ស្លាប់​ម្នាក់​របួស​ម្នាក់​

រថយន្ត​ដឹក​អង្ករ​បែក​កង់​ក្រឡាប់ ស្លាប់​ម្នាក់​របួស​ម្នាក់​

​បាត់ដំបង ៖ រថយន្ត​ដឹក​អង្ករ​១​គ្រឿង​បែក​កង់​មុខ​រអិល​ក្រឡាប់​ខ្លួនឯង ស្លាប់​ព្រូ​ម្នាក់ និង​អ្នកបើកបរ​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​។​

 

​អធិការរង​នគរបាល ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៧​និង ៣០​នាទី​ល្ងាច ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ ដោយ​ខ្លួនឯង​បង្ក ដោយ​រថយន្ត​ម៉ាក​ហាន់​ដាយ (​យី​ឌុប​) ពណ៌​ស​ស្លាក​លេខ ភ្នំពេញ​3D-0663​។ បាន​ដឹក អង្ករ​ប្រមាណ​៣៥​តោន ពី​ខេត្តតាកែវ យកទៅលក់​ឲ្យ​ថៃ នៅតាម​ជាយដែន ពេលមកដល់​កន្លែង កើតហេតុ បាន​បែក​កង់​មុខ រ៉េ​ចង្កូត​ជាន់​ហ្វ្រាំង​មិន​ជាប់​រអិល​ធ្លាក់​មកក្រោម បណ្តាល​ឲ្យ​ក្រឡាប់ចាក់​អង្ករ​ចោល ហើយ​អ្នកបើកបរ​បែកក្បាលរ​ង​របួសធ្ងន់ និង​ព្រូឡាន​ម្នាក់ទៀត​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​

 
ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ សន ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​អ្នកបើកបរ​ឈ្មោះ ឃាន ឡា​ស្រី ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រំ​ឃុំ​.​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ ។ បន្ទាប់ពី​កើត ហេតុ​ហើយ រថយន្ត​បង្ក​បាន​រង​ការខូចខាត​យ៉ាងដំណំ និង​ជ្រុល​ទៅបុក​ម៉ូតូ​ប្រជាពលរដ្ឋ ចត​ចោល​បណ្តាល ឲ្យ​ខូច​តិចតួច​តែ​មិនមាន​គ្រោះថ្នាក់​អ្វី​ដល់​ម្ចាស់​ម៉ូតូ​ឡើយ​។​

 
​អ្នករងរបួស​បាន​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ខេត្ត​និង អ្នកស្លាប់​តម្កល់ទុក នៅ​វត្ត​រងចាំ​សាច់ ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

 
​ចំណែក​រថយន្ត​បង្ក​ត្រូវ បាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក នៅ​អធិការ​ស្រុក​បណ្តោះ អាសន្ន​រង់ចាំ ប្រគល់ ឲ្យ​ម្ចាស់​និង ដោះស្រាយ​តាមច្បាប់ នៅពេល​ក្រោយ ៕sgc sgs sgss sfsfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya